គ្រាប់ពូជត្រូវការពេលវេលា
ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល។ ម៉ាកុស ៤:២០ កាលពីឆ្នាំ១៨៧៩ មនុស្សដែលបានមើលឃើញអ្វីដែលលោកវីលៀម បៀល(William Beal) កំពុងធ្វើ មុខជាគិតថា គាត់ជាមនុស្សឆ្កួតហើយ។ កាលនោះ គេឃើញលោកសាស្ត្រាចារ្យរុក្ខសាស្ត្រម្នាក់នេះយកគ្រាប់ពូជផ្សេងៗ មកច្រកបាន២៤ដប រួចកប់ដបទាំងនោះទៅក្រុងដីក្នុងជម្រៅដ៏ជ្រៅ។ អ្វីដែលពួកគេមិនបានដឹងនោះគឺ លោកបៀលកំពុងធ្វើការពិសោធន៍គ្រាប់ពូជ ដែលគេបានបន្តអនុវត្តតាមរាប់សតវត្សរ៍។ រៀងរាល់២០ឆ្នាំម្តង គេក៏បានជីកយកដបមួយ ចេញពីក្នុងដី ដើម្បីយកគ្រាប់ពូជមកដាំ ដើម្បីឲ្យដឹងថា គ្រាប់ពូជណាខ្លះនឹងដុះឡើង។ ព្រះយេស៊ូវបានមានបន្ទូលអំពីការបណ្ដុះគ្រាប់ពូជផងដែរ ដោយជាញឹកញាប់ ព្រះអង្គបានប្រដូចការព្រោះគ្រាប់ពូជ ទៅនឹងការផ្សាយព្រះបន្ទូលព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គបង្រៀនថា គ្រាប់ពូជខ្លះត្រូវសាតាំងឆក់យកទៅបាត់ ខ្លះមិនបានចាក់ឫស ហើយខ្លះទៀតមិនអាចលូតលាស់បាន ដោយសារការរាំងខ្ទប់ពីបរិយាកាសជុំវិញ(ខ.១៥-១៩)។ ពេលយើងផ្សាយដំណឹងល្អ គ្រាប់ពូជលូតលាស់ឬអត់ គឺមិនស្រេចនៅលើយើងទេ។ ភារកិច្ចរបស់យើង គឺគ្រាន់តែសាបព្រោះដំណឹងល្អ ដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ។ គឺដូចដែលព្រះអង្គបានបង្គាប់ថា “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ”(១៦:១៥)។ នៅឆ្នាំ២០២១ គេបានជីកដបរបស់លោកបៀលមួយដបទៀត។ អ្នកស្រាវជ្រាវបានយកគ្រាប់ពូជក្នុងដបនោះ មកដាំ ហើយមានគ្រាប់ពូជខ្លះក៏បានដុះឡើង បានសេចក្តីថា គ្រាប់ពូជទាំងនោះនៅមានជីវិតរស់បាន១៤២ឆ្នាំហើយ។ ខណៈពេលដែលព្រះទ្រង់ធ្វើការតាមរយៈយើង ហើយយើងចែកចាយជំនឿយើងដល់អ្នកដទៃ យើងមិនដឹងថា…
Read article