August 31, 2022

You are here:
ពេលដែលការយល់ដឹងនាំឲ្យឈឺចាប់

ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើតទុក្ខ​ច្រើន ហើយ​អ្នកណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្តី​ព្រួយ​ឡើង​ដែរ។ សាស្តា ១:១៨ លោ​កហ្ស៊ែ​ក អ៊ែល​ឌ័រ(Zach Elder) និង​មិត្តភក្តិ​របស់​គាត់​បាន​ជិះទូក​កម្សាន្ត​ក្នុង​ទឹ​កទន្លេ​ កាត់តាម​ជ្រលងភ្នំ ហ្គ្រែន ខាន​ញាន​អស់​រយៈពេល​២៥​ថ្ងៃ។ ពេល​ដែល​ពួក​គេ​ទាញ​ទូក​ឡើង​ច្រាំង អ្នក​ដែល​មក​ទទួល​ពួក​គេ​បាន​ប្រាប់​ពួក​គេ អំពី​ជំងឺ​កូ​វីត១៩ កំពុង​រាតត្បាត​ពិភពលោក។ ពួក​គេ​គិតថា បុរស​នោះ​កំពុងតែ​និយាយលេង។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចាកចេញ​ពី​ជ្រលងភ្នំ​នោះ ពួក​គេ​ក៏បាន​ទទួល​សារ​បន្ទាន់ ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។ លោ​កហ្ស៊ែ​ក និង​មិត្តភក្តិ​របស់​គាត់​មាន​អារម្មណ៍​តក់​ស្ល​ត់ ហើយ​ចង់​វិលត្រឡប់​ទៅ​រក​ទន្លេ​នោះ​វិញ ដើម្បី​គេច​ចេញពី​ជំងឺ ដែល​ពួក​គេ​ទើបបាន​ទទួល​ដំណឹង​នោះ។ ក្នុង​លោកិយ​ដែល​ធ្លាក់​ចូលក្នុង​អំពើបាប ការយល់​ដឹង​ច្រើនតែ​នាំឲ្យមាន​ការឈឺចាប់។ គ្រូ​ប្រកបដោយ​ប្រាជ្ញា​នៃ​កណ្ឌ​គម្ពីរ​សាស្តា​បាន​សង្កេតឃើញ​ថា “ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើតទុក្ខ​ច្រើន ហើយ​អ្នកណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្តី​ព្រួយ​ឡើង​ដែរ​”(សាស្តា ១:១៨)។ តើមាន​នរណា​ខ្លះ ដែល​មិន​ច្រណែន​កូនក្មេង ដែល​មិនដឹង​អី? ពួក​គេ​មិន​ស្គាល់​អ្វី​ជា​ការប្រកាន់ពូជ​សាសន៍ អំ​ពើ​ហឹង្សា ឬជំងឺមហារីក​ឡើយ។ កាល​យើង​នៅក្មេង តើ​យើង​មិន​សប្បាយចិត្ត​ជាង​ពេល​ដែល​យើង​ធំ​ដឹងក្តី ហើយ​ដឹង​អំពី​ភាព​កម្សោយ និង​គុណវិបត្តិ​របស់​ខ្លួនឯង​ទេ​ឬ? តើ​មិន​សប្បាយ​ចិត្ត​ជាង​ពេល​ដែល​យើង​ដឹង​អំពី​រឿង​អាថ៌កំបាំង​របស់​គ្រួសារ​យើង ហេតុអ្វី​ពូ​យើង​ក្លាយជា​មនុស្ស​ប្រមឹក ឬដឹង​ថា ឪពុក​ម្តាយ​យើង​លែងលះ​គ្នា ដោយសារអ្វី​ជាដើម? ការ​ឈឺ​ចាប់​ដែល​កើតឡើង​ពី​ការយល់​ដឹង យើង​មិន​អាច​រំពឹង​ថា វា​នឹង​បាត់​ទៅវិញ​ដោយឯកឯង​បាន​ឡើយ។ ពេល​យើង​បានដឹង​ហើយ…

Read article