ពេលយើងជួបជុំគ្នា
ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥ ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោម ប្រទេសដែលមានសុភមង្គលបំផុត នៅលើពិភពលោក នេះបើយោងតាមរបាយការណ៍អំពីសុភមង្គលពិភពលោក។ ជនជាតិដាណឺម៉ាកបានឆ្លងកាត់រដូវរងាដែលមានរយៈពេលយូរ និងខ្វះពន្លឺថ្ងៃ ដោយជួបជុំជាមួយញាតិមិត្ត ដើម្បីចែករំលែកភេសជ្ជះក្តៅៗ ឬអាហារ ដោយចិត្តសប្បុរស។ ក្នុងភាសាដាណឺម៉ាក គេបានប្រើពាក្យ ហ៊ូហ្កា(hygge) ដើម្បីពិពណ៌នា អំពីអារម្មណ៍ដ៏កក់ក្តៅ នៅក្នុងពេលដ៏រីករាយនោះ។ ការមានអារម្មណ៍ដ៏កក់ក្តៅដូចនេះ បានជួយពួកគេឲ្យកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការមានពន្លឺថ្ងៃតិចជាងតំបន់នៅភាគខាងត្បូងនៃប្រទេសដាណឺម៉ាក។ ចិត្តរបស់ពួកគេក៏បានរីករាយឡើង ដោយការជួបជុំគ្នានៅតុអាហារដ៏សាមញ្ញជាមួយមនុស្សជាទីស្រឡាញ់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ ដែលបានលើកទឹកចិត្តអ្នកជឿ ឲ្យបន្តជួបជុំគ្នាជាសហគមន៍។ គាត់បានទទួលស្គាល់ថា នឹងមានពេលដ៏ពិបាក គឺពិបាកលើសអាកាសធាតុដ៏រងាទៅទៀត ដែលតម្រូវឲ្យអ្នកដើរតាមព្រះគ្រីស្ទ មានការស៊ូទ្រាំក្នុងជំនឿ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ អំពីការដែលព្រះទ្រង់ទទួលយើង ពេលដែលទទួលជឿព្រះអង្គសង្រ្គោះ ប៉ុន្តែ យើងប្រហែលជានៅតែតយុទ្ធនឹងភាពអាម៉ាស ការសង្ស័យ ឬការប្រឆាំងជាដើម។ តាមរយៈការជួបជុំគ្នា យើងអាចមានឯកសិទ្ធិ ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពេលណាយើងមានការជួបជុំគ្នា យើងអាចលើកទឹកចិត្តគ្នា “ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ” ដែលជួយពង្រឹងជំនឿយើង(ហេព្រើរ ១០:២៤)។ ការជួបជុំគ្នាជាមួយញាតិមិត្ត មិនបានធានាថា…
Read article