បានរកឃើញឡើងវិញ
នោះទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យ នៅក្នុងគម្ពីរនៃសេចក្តីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ២របាក្សត្រ ៣៤:៣០ កាលពីឆ្នាំ១៩៧០ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ឡានមួយ បានទៅលេងប្រទេសដាណឺម៉ាក ហើយក៏បានដឹងថា ឡានម៉ាក Buick Dual Cowl Phaeton ផលិតនៅឆ្នាំ១៩៣៩ ជាកម្មសិទ្ធិរបស់ជនជាតិដាណឺម៉ាកម្នាក់។ ដោយសារគេបានផលិតឡានប្រភេទនេះតែមួយគ្រឿង ដូចនេះ វាជារថយន្តដ៏កម្រខុសប្លែកពីរថយន្តដទៃទៀត។ គាត់មានការសប្បាយចិត្តណាស់ ពេលដែលបានរកឃើញឡាននោះ ហើយក៏បានទិញឡាននោះ ព្រមទាំងចំណាយពេល និងប្រាក់កាសឲ្យគេជួសជុលឲ្យស្អាតដូចដើមវិញ។ សព្វថ្ងៃនេះ ឡានមួយគ្រឿងនេះ ត្រូវបានគេចាត់ទុកជាឡានពិសេស ក្នុងចំណោមឡានបុរាណដ៏មានតម្លៃដែលគេបានរក្សាទុក ក្នុងពិភពលោក។ កំណប់ទ្រព្យអាចមានទម្រង់ខុសៗគ្នាជាច្រើន ហើយនៅក្នុងកណ្ឌគម្ពីររបាក្សត្រ ខ្សែទី២ គេបានរកឃើញកំណប់ទ្រព្យដែលបានបាត់បង់ជាយូរមកហើយ។ កាលស្តេចយ៉ូសៀសបានសោយរាជ ជាស្តេចនគរអ៊ីស្រាអែល បាន១៨ឆ្នាំ ទ្រង់ក៏បានចាប់ផ្តើមជួសជុលព្រះវិហារ នៅទីក្រុងយេរូសាឡិម។ ក្នុងអំឡុងពេលនោះ លោកហ៊ីលគីយ៉ា ដែលជាសម្តេចសង្ឃ បានរកឃើញ “ក្រាំងគម្ពីរក្រឹត្យវិន័យក្នុងព្រះវិហារ”(២របាក្សត្រ ៣៤:១៥)។ កណ្ឌគម្ពីរក្រឹត្យវិន័យ ដែលជាកណ្ឌទាំង៥ដំបូង នៃព្រះគម្ពីរសញ្ញាចាស់ ទំនងជាត្រូវបានគេយកទៅលាក់ទុក កាលប៉ុន្មានទសវត្សរ៍មុន ឲ្យរួចផុតពីសត្រូវឈ្លានពាន។ ក្រោយមក គេក៏លែងនឹកចាំអំពីកណ្ឌគម្ពីរទាំងនោះទៀត។ ពេលដែលស្តេចយ៉ូសៀសបានទទួលដំណឹង អំពីការរកឃើញនេះ…
Read article