មេរៀននៃការស៊ូទ្រំា
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២ គេបានប៉ាន់ប្រមាណថា ជារៀងរាល់ថ្ងៃ គេបានលក់គ្រាប់ជ័រឡេហ្គោបានជាង ៧៥ពាន់លានគ្រាប់ ក្នុងមួយឆ្នាំ បានសេចក្តីថា បើគេលក់ឲ្យមនុស្សម្នាក់ៗនៅលើផែនដីនេះ នោះក្នុង១នាក់ ទទួលបានគ្រាប់ជ័រឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើមិនមែនដោយសារការតស៊ូរបស់លោក អូលេ ឃើក គ្រីស្ទានស៊ែន(Ole Kirk Christiansen) ដែលជាអ្នកផលិតប្រដាប់ក្មេងលេង នៅប្រទេសដាណឺម៉ាកទេ នោះគេក៏គ្មានគ្រាប់ជ័រឡេហ្គោលេង ក្នុងពេលបច្ចុប្បន្នដែរ។ លោកគ្រីស្ទានស៊ែនបានធ្វើការយ៉ាងហត់នឿយ ក្នុងទីក្រុងប៊ីលុន ប្រទេសដាណឺម៉ាក អស់រយៈពេលជាច្រើនទសវត្សរ៍ មុនពេលគាត់បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែលមានន័យថា “លេងសប្បាយ”។ រោងជាងរបស់គាត់បានជួបគ្រោះអគ្គីភ័យ២លើក។ គាត់បានស៊ូទ្រាំនឹងការក្ស័យធន់ និងសង្រ្គាមលោកលើកទី២ ដែលបណ្តាលឲ្យមានការខ្វះខាតវត្ថុធាតុដើម។ ទីបំផុត នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ គាត់ក៏បានមានគំនិតបង្កើតដុំជ័រតូចៗ ដែលអាចផ្គំចូលគ្នា។ ពេលដែលគាត់បានលាចាកលោក នៅឆ្នាំ១៩៥៨ ពាក្យឡេហ្គោ ហៀបនឹងក្លាយជាពាក្យ ដែលក្រុមគ្រួសារនីមួយៗ នៅលោកខាងលិចបានស្គាល់។ ការអត់ធ្មត់ ក្នុងពេលដែលមានបញ្ហាប្រឈម ក្នុងការងារ និងជីវិត អាចមានការពិបាក។ បញ្ហានេះក៏កើតមានក្នុងជីវិតខាងវិញ្ញាណផងដែរ…
Read article