September 6, 2022

You are here:
ចន្លោះប្រហោងដែកងាយរងគ្រោះ

បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង។ សុភាសិត ២៥:២៨ ដើមផ្កា​នៅផ្ទះ​ខ្ញុំ​ត្រូវ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ។ ផ្សិ​លមិញ ផ្កា​បាន​រីក​ស្គុះស្គាយ នៅក្នុង​សួន។ តែ​ឥឡូវនេះ ផ្កា​ទាំងនោះ​នៅសល់​តែ​ទង។ ខ្ញុំ​ក៏បាន​ដើររក​មើល​នៅក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ហើយក៏​បាន​រក​ឃើញ​រន្ធ​មួយ មាន​ទំហំ​ប៉ុន​រន្ធ​ទន្សាយ នៅ​កៀន​របង​ឈើ។ សត្វទន្សាយ​មាន​រូបរាង្គ​គួរឲ្យ​ស្រឡាញ់ តែ​វា​ក៏​ជា​សត្វ​ដែល​គួរឲ្យ​រំខាន ដែល​អាច​បំផ្លាញ​សួនផ្កា ក្នុងរយៈពេល​តែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើមាន​សត្វ​ចង្រៃ ដែល​កំពុង​បំផ្លាញ​ផ្កា​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​កំពុង​រីក​ស្គុះស្គាយ​ក្នុង​ជីវិត​ខ្ញុំ​ទេ? បទ​គម្ពីរ​សុភាសិត ២៥:២៨ បាន​ចែងថា “បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង​”។ នៅ​សម័យ​បុរាណ គេ​សង់​កំផែង​ព័ទ្ធជុំវិញ​ទីក្រុង ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​សត្រូវ។ សូម្បីតែ​ចន្លោះប្រហោង​តូច​មួយ នៅ​លើ​កំផែង​នោះ ក៏អាច​ជា​ចំណុច​ខ្សោយ ដែល​ពួក​សត្រូវ​អាច​ប្រើ ដើម្បី​វាយ​ចូលកាន់​កាប់​ទីក្រុង​នោះ​បាន​ដែរ​។ បទ​គម្ពីរ​សុភាសិត​ជាច្រើន​បាន​ចែង អំពី​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ ឧទាហ​ណ៍ “តើ​ឯង​រកបាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សមគួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មកវិញ​”(២៦:១៦)។ ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬការ​ដឹង​ខ្នាត គឺជា​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដែល​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត ដោយ​ខ្វះ​ភាព​អត់ធ្មត់ ចិត្ត​ជូរ​ល្វីង ភាព​លោភលន់ និង​សេចក្តី​អាក្រក់​ដទៃទៀត ដែល​អាច​លួច​ឆ្មក់​ចូល និង​បំផ្លាញ​ផល​ផ្លែ​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង(មើល​កាឡាទី៥:២២-២៣)។ ការ​ចេះ​គ្រប់គ្រង​ចិត្ត…

Read article