រកឃើញកន្លែងជ្រកកោន
ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា។ អេសាយ ២៥:៤ ខ្ញុំ និងភរិយាខ្ញុំធ្លាប់ស្នាក់នៅក្នុងសណ្ឋាគារចាស់ដ៏ស្រស់ស្អាតមួយ នៅមាត់សមុទ្រដែលមានបង្អួចកញ្ចក់ធំៗ និងជញ្ជាំងថ្នក្រាស់ៗ។ នៅពេលរសៀលថ្ងៃមួយ មានខ្យល់ព្យុះមួយបានវាយប្រហារមកលើតំបន់នោះ ធ្វើឲ្យសមុទ្រមានទឹករលកធំៗ ហើយខ្យល់បក់បោកមកត្រូវបង្អួចបន្ទប់យើង ដូចគេវាយសន្ធាប់ទ្វារទាំងកំហឹង។ តែយើងនៅតែមានសន្តិភាពក្នុងចិត្ត។ ជញ្ចាំងទាំងនោះរឹងប៉ឹងណាស់ ហើយគ្រឹះរបស់សណ្ឋាគារក៏មាំមួនណាស់ដែរ! ខណៈពេលដែលខ្យល់ព្យុះកំពុងតែបញ្ចេញកំហឹងនៅខាងក្រៅ បន្ទប់របស់យើងជាកន្លែងជ្រកកោនដ៏សុខសាន្ត។ ការនិយាយអំពីកន្លែងជ្រកកោន គឺជាប្រធានបទដ៏សំខាន់ ក្នុងព្រះគម្ពីរ ដោយព្រះទ្រង់ផ្ទាល់ជាកន្លែងជ្រកកោនដែលសុខសាន្តបំផុត។ គឺដូចដែលហោរាអេសាយបានថ្លែងថា “ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកំដៅ”(អេសាយ ២៥:៤)។ ម្យ៉ាងទៀត រាស្រ្តរបស់ព្រះក៏បានផ្តល់ទីជ្រកកោន ដល់អ្នកដែលត្រូវការផងដែរ ទោះនោះជាទីក្រុងពំនាក់នៅសម័យបុរាណ (ជនគណនា ៣៥:៦) ឬជាការស្វាគមន៍ដល់ “ជនបរទេស” ដែលត្រូវការជម្រកក្តី(ចោទិយកថា ១០:១៩)។ សព្វថ្ងៃនេះ យើងនៅតែអាចប្រើគោលការណ៍ដដែលនេះ ពេលណាវិបត្តិមនុស្សធម៌បានកើតឡើង ក្នុងពិភពលោកនេះ។ ក្នុងពេលបែបនោះ យើងអាចអធិស្ឋានសូមព្រះនៃទីជ្រកកោន ប្រើយើង ជារាស្រ្តព្រះអង្គ ឲ្យជួយជនងាយរងគ្រោះ ឲ្យរកឃើញកន្លែងសុវត្ថិភាព។ ខ្យល់ព្យុះដែលបានបកបោកប៉ះសណ្ឋាគារដែលពួកខ្ញុំបានស្នាក់នៅ ក៏បានស្ងប់ទៅវិញនៅពេលព្រឹកថ្ងៃបន្ទាប់ ដោយបន្សល់ទុក នូវទេសភាពសមុទ្រដ៏ស្ងប់ស្ងាត់ និងពន្លឺព្រះអាទិត្យដ៏កក់ក្តៅ ដែលធ្វើឲ្យសត្វរំពេហោះហើរលើវេហារ…
Read article