គម្រោងសាងសង់ធំបំផុត
ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។ ម៉ាថាយ ១៦:១៨ កាលពីឆ្នាំ១៨៨៩ គម្រោងសាងសង់ផ្ទះឯកជនមួយ ដែលមានមហិច្ឆតាបំផុត បានចាប់ផ្តើម នៅសហរដ្ឋអាមេរិក។ គេបានផលិតឥដ្ឋនៅការដ្ឋានសំណង់នោះ ដោយផ្ទាល់ ក្នុងមួយថ្ងៃ បាន៣ម៉ឺន២ពាន់ដុំ។ គេក៏បានបន្តការសាងសង់ “ផ្ទះរដូវក្តៅ” របស់លោកចន វែនឌ័របីល ទី២(George Vanderbilt II) រហូតដល់ចប់សព្វគ្រប់ ក្នុងរយៈពេល៦ឆ្នាំ ហើយបានដាក់ឈ្មោះឲ្យផ្ទះដ៏ធំស្កឹមស្កៃមួយនោះ នៅទីក្រុងអាសេវីល រដ្ឋឃែរ៉ូឡាយណា ខាងជើងថា គេហដ្ឋាន ប៊ីលមរ។ រហូតមកដល់សព្វថ្ងៃនេះ ផ្ទះនោះនៅតែជាលំនៅដ្ឋានឯកជនដែលធំជាងគេបំផុត នៅសហដ្ឋអាមេរិក ដែលមាន២៥០បន្ទប់(បន្ទប់គេង៣៥ និងបន្ទប់ទឹក៤៣) ហើយផ្ទៃបាតដ៏ធំសម្បើមរបស់វា មានក្រឡាផ្ទៃ ១៦២២៦ ម៉ែត្រការ៉េ។ វាជាគម្រោងសាងសង់ ដែលមានមហិច្ឆតាខ្ពស់ តែមិនអាចប្រៀបផ្ទឹមនឹង “សំណង់” ដែលព្រះយេស៊ូវបានប្រកាស ដល់ពួកសាវ័កព្រះអង្គ ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៦។ នៅពេលដែលលោកពេត្រុសបានបញ្ជាក់ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ១៦) ព្រះយេស៊ូវក៏បានប្រកាសថា “អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ខ.១៨)។ យើងអាចដឹងថា ហេតុអ្វីព្រះយេស៊ូវបានប្រើពាក្យ…
Read article