គម្រោងសាងសង់ធំបំផុត

ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ។ ម៉ាថាយ ១៦:១៨

កាលពី​ឆ្នាំ១៨៨៩ គម្រោង​សាងសង់​ផ្ទះ​ឯកជន​មួយ ដែល​មាន​មហិច្ឆតា​បំផុត បាន​ចាប់ផ្តើម នៅ​សហរដ្ឋអាមេរិក។ គេ​បាន​ផលិត​ឥដ្ឋ​នៅ​ការដ្ឋាន​សំណង់​នោះ ដោយ​ផ្ទាល់ ក្នុង​មួយថ្ងៃ បាន៣ម៉ឺន២ពាន់​ដុំ។ គេ​ក៏បាន​បន្ត​ការសាងសង់ “ផ្ទះ​រដូវ​ក្តៅ” របស់​លោក​ចន វែន​ឌ័​របីល ទី២(George Vanderbilt II) រហូតដល់​ចប់​សព្វគ្រប់ ក្នុង​រយៈពេល​៦ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នោះ នៅ​ទីក្រុង​អា​សេ​វីល រដ្ឋ​ឃែ​រ៉ូ​ឡាយ​ណា ខាងជើង​ថា គេហដ្ឋាន ប៊ី​លមរ។ រហូតមកដល់​សព្វថ្ងៃ​នេះ ផ្ទះ​នោះ​នៅតែ​ជា​លំនៅ​ដ្ឋាន​ឯកជន​ដែល​ធំជាង​គេ​បំផុត នៅ​សហ​ដ្ឋ​អាមេរិក ដែល​មាន២៥០បន្ទប់(បន្ទប់គេង៣៥ និង​បន្ទប់ទឹក៤៣) ហើយ​ផ្ទៃ​បាត​ដ៏​ធំ​សម្បើម​របស់​វា មាន​ក្រឡាផ្ទៃ ១៦២២៦ ម៉ែត្រការ៉េ។

វា​ជា​គម្រោង​សាងសង់ ដែល​មាន​មហិច្ឆតា​ខ្ពស់ តែ​មិន​អាច​ប្រៀបផ្ទឹម​នឹង “សំណង់” ដែល​ព្រះយេស៊ូវ​​បាន​ប្រកាស ដល់​ពួក​សាវ័ក​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៦។ នៅពេល​ដែល​លោក​ពេត្រុស​បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​​ ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(ខ១៦) ព្រះយេស៊ូវ​​ក៏​បាន​ប្រកាស​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិនដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ”(ខ.១៨)។ យើង​អាច​ដឹង​ថា ហេតុអ្វី​ព្រះយេស៊ូវ​​បាន​ប្រើ​ពាក្យ “ថ្មដា”។ ព្រះអង្គ​សព្វព្រះទ័យ​នឹង​សង់​ពួក​ជំនុំ​ព្រះអង្គ ដែល​លាតសន្ធឹង​ទៅដល់​ចុងបំផុត​នៃ​ផែនដី(ម៉ាថាយ ២៨:១៩-២០) ដែល​រាប់បញ្ចូល​មនុស្ស​មក​ពី​គ្រប់​ជាតិសាសន៍ នៅ​ទូទាំង​ពិភពលោក(វិវរណៈ ៥:៩)។

តើ​ព្រះយេស៊ូវ​​បាន​លះបង់​អ្វីខ្លះ ក្នុង​គម្រោង​សាងសង់​នេះ? គឺ​ព្រះអង្គ​បាន​លះបង់​ព្រះជន្ម​ព្រះអង្គ នៅ​លើ​ឈើឆ្កាង(កិច្ចការ ២០:២៨)។ ក្នុងនាម​យើង​ជាស​មា​ជិន​នៃ​ពួក​ជំនុំ​(អេភេសូរ ២:២១) ដែល​ព្រះអង្គ​បាន​ទិញ ដោយ​ការ​បង់ថ្លៃ​ខ្ពស់​បំផុត ចូរ​យើង​អបអរ​ការ​លះបង់ ដោយ​សេចក្តី​ស្រឡាញ់ និង​ចូលរួម​ជាមួយ​ព្រះអង្គ ក្នុង​មហា​បេសកកម្ម​នេះ។—BILL CROWDER

តើ​ពួក​ជំនុំ​ព្រះអង្គ​ត្រូវ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះគ្រីស្ទ ដោយ​របៀបណា? តើមាន​អ្វីខ្លះ​ដែល​អាច​រារាំង​អ្នក មិន​ឲ្យ​ឆ្លុះបញ្ចាំង​អំពី​ព្រះយេស៊ូវ​​ ឲ្យបាន​ត្រឹមត្រូវ?

ឱ​ព្រះយេស៊ូវ​​ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​លះបង់​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​អបអរ​ព្រះអង្គ ក្នុងចិត្ត​ទូលបង្គំ ក៏ដូចជា​ជាមួយ​អ្នកដទៃ ក្នុង​មហា​គ្រួសារ​នៃ​ជំនឿ។

For further study, read The Church We Need at DiscoverySeries.org​/Q0904.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ៣-៥ និង ២កូរិនថូស ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles