September 11, 2022

You are here:
ក្តីអាណិតជំនួសឲ្យភាពល្វីងជូរចត់

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នករាល់គ្នា​ទៅ។ អេភេសូរ ៤:៣១ កាល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួល​រំលំ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោក​ក្រេក រ៉ូ​ឌ្រី​កេស(Greg Rodriguez) ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​សំណល់​បាក់បែក។ ខណៈ​ពេល​ដែល​អ្នកស្រី​ភី​លីស(Phyllis) ជា​ម្តាយ​របស់​គាត់ និង​ឪពុក​គាត់​កំពុង​សោកសង្រេង ពួក​គេ​ក៏បាន​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ការ​ឆ្លើយតប​របស់​ពួក​គេ ចំពោះ​ការវាយប្រហារ​ដ៏​តក់ស្លុត​នេះ។ នៅ​ឆ្នាំ២០០២ អ្នកស្រី​ភី​លីស​ក៏​បាន​ជួប​អ្នកស្រី អៃ​ខា អែល វ៉ា​ហ្វេ(Aicha el-Wafe) ជា​ម្តាយ​របស់​បុរស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​ដែលគេ​បាន​ចោល​ប្រកាន់​ថា បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរឲ្យ​តក់​ស្លុត​នេះ។ អ្នកស្រី​ភីលីស​ក៏​បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរចូល​ទៅ​ជិត​អ្នកស្រី​អៃខា ហើយក៏​បាន​ឱប​គ្នា​យំ … ភ្លាម​ៗ​នោះ ខ្ញុំ និង​អ្នកស្រី​អៃ​ខា​មាន​ចំណងមិត្តភាព … ដោយសារ​យើង​ទាំងពីរ​នាក់​សុទ្ធតែ​សោកសង្រេង ដោយសារ​កូនប្រុស​ដូចគ្នា”។ អ្នកស្រី​ភី​លីស បាន​ជួប​អ្នកស្រី​អៃ​ខា ក្នុង​ពេល​ដែល​មានការ​ឈឺចាប់ និង​សោកសង្រេង​ដូចគ្នា។ អ្នកស្រី​ភី​លីស​ជឿ​ថា កំហឹង​ដែល​កើតឡើង ដោយសារ​ការ​ស្លាប់​របស់​កូនប្រុស​គាត់ មិន​អាច​ព្យាបាល​ការឈឺចាប់​របស់​គាត់​បាន​ឡើយ។ ពេល​គាត់​បាន​ស្តាប់​រឿង​គ្រួសារ​របស់​អ្នកស្រី​អៃខា គាត់​ក៏​មានចិត្ត​អាណិត…

Read article