ការទុកចិត្តលើព្រះនាមព្រះ
ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់។ ទំនុកដំកើង ៩:១០ កាលពីក្មេង មានពេលមួយ ខ្ញុំមានការភ័យខ្លាច លែងហ៊ានទៅសាលារៀនទៀត។ មានសិស្សស្រីៗមួយចំនួន បានធ្វើបាបខ្ញុំ ដោយការលេងសើចដ៏សាហាវ។ ក្នុងអំឡុងពេលចេញលេង ខ្ញុំក៏បានស្វែងរកកន្លែងជ្រកកោន នៅក្នុងបណ្ណាល័យ ដែលនៅទីនោះ ខ្ញុំក៏បានអានសៀវភៅរឿងភាគរបស់គ្រីស្ទបរិស័ទ។ ខ្ញុំចាំថា ពេលនោះ ខ្ញុំក៏បានអានចំព្រះនាម “ព្រះយេស៊ូវ” ជាលើកទី១។ ខ្ញុំក៏បានដឹងថា ព្រះយេស៊ូវ គឺជាព្រះនាម របស់ព្រះដែលស្រឡាញ់ខ្ញុំ។ នៅខែក្រោយៗ ពេលណាខ្ញុំដើរចូលសាលារៀន ដោយការភ័យខ្លាចទារុណកម្ម ដែលកំពុងរង់ចាំខ្ញុំ ខ្ញុំក៏បានអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមព្រះអង្គការពារទូលបង្គំ”។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា រឹងមាំ និងមានសន្តិភាពក្នុងចិត្តខ្លាំងជាងមុន ដោយដឹងថា ព្រះអង្គកំពុងតែមើលថែខ្ញុំ។ នៅពេលខ្លះ ពួកសិស្សស្រីទាំងនោះ ក៏មានការនឿយហត់ ក្នុងការធ្វើបាបខ្ញុំ ហើយក៏បានឈប់ធ្វើបាបខ្ញុំទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ការទុកចិត្តព្រះនាមព្រះអង្គ នៅតែបន្តចម្រើនកម្លាំងខ្ញុំ ក្នុងពេលដែលមានទុក្ខលំបាក។ ការទុកចិត្តព្រះនាមទ្រង់ គឺជាការជឿថា អ្វីដែលទ្រង់មានបន្ទូល អំពីចរិយាសម្បត្តិរបស់ព្រះអង្គ គឺសុទ្ធតែជាការពិត ហើយការនេះបានជួយឲ្យខ្ញុំសម្រាកក្នុងព្រះអង្គ។ ស្តេចដាវីឌក៏បានជ្រាបផងដែរថា ការទុកចិត្តព្រះនាមព្រះ…
Read article