ផ្ទះដែលបាក់បែកទាស់គ្នាឯង
អស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ។ ម៉ាថាយ ១២:២៥ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨៥៨ ក្នុងនាមលោកអ័ប្រាហាំ លិនខិន(Abraham Lincoln) ជាបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក មកពីរដ្ឋអ៊ីលីនយ គាត់បានឡើងថ្លែងសន្ទរកថា ដ៏ល្បីល្បាញ អំពីផ្ទះដែលបែកទាស់គ្នាឯង ដើម្បីនិយាយសង្កត់ធ្ងន់ អំពីភាពតានតឹងរវាងភាគីដែលមានជម្លោះក្នុងសង្គ្រាមស៊ីវិល នៅសហរដ្ឋអាមេរិក ដោយសារបញ្ហាទាសករ។ សន្ទរកថានោះបានធ្វើឲ្យប៉ះពាល់ចិត្តមិត្តភក្ដិ និងសត្រូវរបស់លោកលីនខិន។ លោកលីនខិនយល់ឃើញថា គាត់ចាំបាច់ត្រូវលើកយកពាក្យប្រៀបប្រដូច អំពី “ផ្ទះដែលបែកទាស់គ្នាឯង” ដែលព្រះយេស៊ូវបានមានបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ១២:២៥ ពីព្រោះនៅអាមេរិក ពាក្យប្រៀបប្រដូចនេះ មានគេស្គាល់យ៉ាងទូលំទូលាយ ហើយក៏ងាយយល់ផង។ គាត់ប្រើពាក្យប្រៀបប្រដូចនេះ ដើម្បីដាស់តឿនចិត្តរបស់ជនជាតិអាមេរិក ឲ្យបានដឹង អំពីវិនាសកម្មនៃសង្គ្រាមស៊ីវិល នៅសម័យនោះ”។ ផ្ទះដែលមានការបែកទាស់គ្នាឯង មិនអាចឈរនៅបាន តែផ្ទះដែលមានការរួបរួមអាចឈរយ៉ាងមាំមួន។ ព្រះទ្រង់បានរៀបចំមហាគ្រួសាររបស់ព្រះអង្គ ឲ្យមានការរួបរួមដូចនោះឯង(អេភេសូរ ២:១៩)។ ពួកជំនុំរបស់ព្រះមានមនុស្សដែលមានប្រវត្តិផ្សេងគ្នា ហើយបានផ្សះផ្សាឲ្យជានឹងព្រះ តាមរយៈការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង (ខ.១៤-១៦)។ ផ្អែកទៅលើសេចក្តីពិតនេះ (មើលអេភេសូរ ៣) សាវ័កប៉ុលបានបង្គាប់ដល់អ្នកជឿព្រះយេស៊ូវឲ្យ “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ…
Read article