ការរៀនសូត្រ និងការស្រឡាញ់
ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។ ម៉ាកុស ១០:១៦ ក្នុងសាលាបឋមសិក្សាមួយ នៅក្រុងគ្រីណក់ ប្រទេសស្កត់ឡង់ មានគ្រូបង្រៀនបីនាក់បានឈប់សម្រាក ដើម្បីសម្រាលកូន។ ពួកគេក៏បាននាំកូនតូចរបស់ខ្លួន មកសាលារៀនរៀងរាល់២សប្តាហ៍ម្តង ដើម្បីទំនាក់ទំនងជាមួយក្មេងៗ។ ការចំណាយពេលលេងជាមួយទារក បានបង្រៀនក្មេងៗទាំងនោះ ឲ្យមានក្តីអាណិត ឬយកចិត្តទុកដាក់ និងគិតដល់អ្នកដទៃ។ គ្រូម្នាក់បានមានប្រសាសន៍ថា “ជាញឹកញាប់ សិស្សដែលរៀនសូត្របានច្រើនជាងគេពីសកម្មភាពនេះ គឺជាក្មេងដែលមានអាកប្បកិរិយាមិនល្អនៅសាលារៀន ហើយមិនសូវមានទំនាក់ទំនងជាក្រុម។ ពួកគេបានដឹងថា ការថែរក្សាកូនតូចមានការលំបាកប៉ុណ្ណា ហើយក៏បានរៀនយល់អារម្មណ៍គ្នាទៅវិញទៅមកបានកាន់តែច្រើន”។ ការរៀនយកចិត្តទុកដាក់ចំពោះអ្នកដទៃ តាមគំរូរបស់ក្មេងៗ គឺជាអ្វីដែលអ្នកជឿព្រះយេស៊ូវ មានតាំងពីយូរមកហើយឡើយ។ យើងស្គាល់ព្រះដែលបានយាងមកចាប់កំណើតជាទារកតូច មានព្រះនាមយេស៊ូវ។ ការប្រសូតរបស់ព្រះអង្គបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដែលយើងយល់ដឹង អំពីទំនាក់ទំនងដែលមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ក្រុមមនុស្សដំបូងដែលបានទទួលដំណឹងអំពីការប្រសូត្ររបស់ព្រះគ្រីស្ទ គឺជាពួកអ្នកគង្វាល ដែលអាជីពរបស់ពួកគេមានងឲឋានៈតូចទាប ជាអ្នកឃ្វាលសត្វចៀម ដែលទន់ខ្សោយ និងងាយរងគ្រោះ។ ក្រោយមក ពេលដែលគេនាំក្មេងៗមកជួបព្រះយេស៊ូវ ព្រះអង្គក៏បានកែតម្រង់ពួកសាវ័ក ដែលគិតថា ក្មេងៗមិនមានភាពសក្តិសម។ គឺដូចព្រះអង្គមានបន្ទូលថា “ឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ម៉ាកុស ១០:១៤)។ ព្រះយេស៊ូវក៏បានឱបក្មេងៗទាំងនោះ ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ខ.១៦)។…
Read article