មនុស្សដែលត្រូវការមនុស្ស
សូមអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជំរាបសួរមកអ្នករាល់គ្នា។ រ៉ូម ១៦:១៦ ក្នុងអាជីពដ៏ល្បីល្បាញ ជាអ្នកនិពន្ធអត្ថបទកាសែតអំពីកីឡា លោកដេវ ឃីនដ្រិត(Dave Kindred) បានសរសេរអំពីព្រឹត្តិការប្រកួតកីឡារាប់រយ ដែលជាការប្រកួតធំៗ និងការប្រកួតជើងឯក ហើយក៏បានសរសេរជីវប្រវត្តិរបស់លោកមហាម៉ាត់ អាលី(Muhammad Ali)ផងដែរ។ ពេលគាត់មានការអផ្សុក បន្ទាប់ពីបានចូលនិវត្តន៍ គាត់ក៏បានចាប់ផ្តើមទៅមើលការប្រកួតបាល់បោះនារី ក្នុងសាលារៀនមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ មិនយូរប៉ុន្មាន គាត់ក៏បានចាប់ផ្តើមនិពន្ធរឿង អំពីការប្រកួតនីមួយៗ ហើយបង្ហោះនៅតាមអនឡាញ។ ហើយពេលដែលម្តាយ និងចៅប្រុសគាត់បានលាចាកលោក ហើយភរិយាគាត់មានជំងឺស្លាប់មួយចំហៀងខ្លួន គាត់ក៏បានដឹងថា ក្រុមកីឡាដែលគាត់បានលើកមកសរសេរនោះ បានផ្តល់ឲ្យគាត់នូវការទំនាក់ទំនងជាសហគមន៍ និងជួយឲ្យគាត់រកឃើញគោលបំណងនៃជីវិត។ គាត់ និងពួកគេត្រូវការគ្នាទៅវិញទៅមក។ លោកឃីនដ្រិតក៏បាននិយាយថា “ក្រុមនេះបានជួយខ្ញុំច្រើនណាស់។ ជីវិតខ្ញុំបានប្រែជាងងឹត …តែពួកគេបានធ្វើជាពន្លឺ”។ តើហេតុអ្វីអ្នកកាសែតជើងចាស់ដ៏ល្បីល្បាញ បានងាកមកពឹងផ្អែកទៅលើសហគមន៍របស់ក្មេងជំទង់ទាំងនោះ? រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីសាវ័កដ៏ឆ្នើមម្នាក់របស់ព្រះយេស៊ូវ ដែលបានពឹងផ្អែកទៅលើការប្រកបស្និទ្ធស្នាលរបស់អ្នកដែលគាត់បានជួប ក្នុងដំណើរបេសកកម្មរបស់គាត់។ តើអ្នកបានកត់សំគាល់ឈ្មោះមនុស្សទាំងអស់ ដែលសាវ័កប៉ុលបានជំរាបសួរ នៅចុងសំបុត្ររបស់គាត់ឬទេ? (រ៉ូម ១៦:៣-១៥)។ គឺដូចដែលគាត់បានសរសេរថា “សូមជំរាបសួរអ្នកអាន់ត្រូនីក និងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ”(ខ.៧)។ “សូមជំរាបសួរអ្នកអាំភ្លាស…
Read article