ទឹករស់
បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ។ យ៉ូហាន ៧:៣៧ មានពេលមួយ គេបានកាត់ផ្កាផ្ញើមកខ្ញុំ ពីប្រទេសអេក្វាឌ័រ។ ពេលដែលផ្កាទាំងនោះមកដល់ផ្ទះខ្ញុំ ពួកវាក៏បានស្រពោនអស់។ គ្រូបង្រៀនដាំផ្កាក៏បាននែនាំខ្ញុំ ឲ្យដាក់ពួកវាចូលទៅក្នុងទឹក ដើម្បីឲ្យពួកវាមានភាពស្រោះស្រាយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មុនពេលដាក់ពួកវាចូលទៅក្នុងទឹក យើងត្រូវច្រឹបទងវាបន្តិច ដើម្បីឲ្យវាអាចបឺតទឹកកាន់តែងាយស្រួល។ តើពួកវានឹងអាចស្រស់ឡើងវិញបានទេ? នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានរកឃើញចម្លើយរបស់ខ្ញុំ។ ផ្ការបស់ប្រទេសអេក្វាឌ័រមានសម្រស់ដ៏ស្រស់ស្អាត ដែលខ្ញុំមិនដែលបានឃើញកាលពីមុន។ ទឹកបាននាំឲ្យពួកវាមានការផ្លាស់ប្តូរ ដែលធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូវ អំពីទឹក និងអត្ថន័យរបស់ទឹកសម្រាប់អ្នកជឿ។ កាលព្រះយេស៊ូវសុំទឹកពីស្រ្តីសាសន៍សាម៉ារីម្នាក់ នៅមាត់អណ្តូង ព្រះអង្គក៏បានប្រាប់នាងអំពីទឹករស់ ហើយព្រះអង្គក៏បានធ្វើឲ្យជីវិតនាងផ្លាស់ប្រែ។ នាងមានការភ្ញាក់ផ្អើល ចំពោះការស្នើសុំរបស់ព្រះអង្គ ព្រោះជនជាតិយូដាបានរើសអើងជនជាតិសាម៉ារី។ តែព្រះយេស៊ូវមានបន្ទូលថា “បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង”(យ៉ូហាន ៤:១០)។ ក្រោយមក ព្រះអង្គក៏បានប្រកាសក្នុងព្រះវិហារថា “បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ”(៧:៣៧)។ ក្នុងចំណោមអ្នកជឿព្រះអង្គ “នឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្តីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល”(ខ.៣៨-៣៩)។ ព្រះវិញ្ញាណរបស់ព្រះជួយឲ្យយើងមានភាពស្រស់ថ្លាឡើង នៅថ្ងៃនេះ ពេលណាជីវិតយើងមានភាពហត់នឿយ។ ព្រះវិញ្ញាណជាទឹករស់…
Read article