ការសម្រេចចិត្តដោយខ្វះការពិចារណា
ពីព្រោះឯងមិនបានជឿអញ … បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ។ ជនគណនា ២០:១២ កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំបានបើកបរឡានលឿនពេក តាមពីក្រោយមិត្តភក្ដិខ្ញុំ ទៅផ្ទះគាត់ បន្ទាប់ពីការហ្វឹកហាត់កីឡាបាល់បោះវិទ្យាល័យ។ ភ្លៀងធ្លាក់មកខ្លាំងណាស់ ធ្វើឲ្យខ្ញុំពិបាកបើកឡានឲ្យទាន់គាត់។ ទឹកភ្លៀងធ្លាក់មកលើកញ្ចក់ខាងមុខខ្លាំងពេក ធ្វើឲ្យខ្ញុំពិបាកមើលផ្លូវ។ ភ្លាមៗនោះ ផ្លិតបក់គ្រវាសទឹកភ្លៀងចេញពីកញ្ចក់ខាងមុខ បង្ហាញឲ្យខ្ញុំឃើញឡានរបស់មិត្តភក្តិខ្ញុំកំពុងឈប់នៅពីមុខខ្ញុំ! ខ្ញុំក៏បានជាន់ហ្វ្រាំងទាំងបង្ខំ ហើយរេចង្កូតធ្លាក់ថ្នល់ ទៅបុកដើមឈើធំមួយដើម។ ឡានរបស់ខ្ញុំក៏បានខូចខាតយ៉ាងដំណំ។ ក្រោយមក ខ្ញុំក៏បានភ្ញាក់ដឹងខ្លួន នៅក្នុងមន្ទីរពេទ្យ។ ខ្ញុំបានរួចផុតពីសេចក្តីស្លាប់ ដោយសារព្រះគុណព្រះ តែទង្វើដែលខ្វះការពិចារណា បាននាំឲ្យខ្ញុំមានការខាតបង់ធ្ងន់ធ្ងរ។ លោកម៉ូសេបានធ្វើការសម្រេចចិត្ត ដោយខ្វះការពិចារណា ជាហេតុនាំឲ្យគាត់មានការខាតបង់ដ៏ធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់គាត់បានធ្វើឡើង នៅពេលដែលប្រជាជនអ៊ីស្រាអែលខ្វះទឹកផឹក។ ពួកគេមិនមានទឹកផឹក នៅក្នុងវាលរហោស្ថានស៊ីន ហើយក៏បានមូលគ្នាមកទាស់នឹងលោកម៉ូសេ(ជនគណនា ២០:២)។ ព្រះទ្រង់ក៏បានប្រាប់អ្នកដឹកនាំដ៏ហត់នឿយរូបនេះ ឲ្យនិយាយទៅកាន់ថ្ម ដើម្បីឲ្យទឹកហូរចេញមក(ខ.៨)។ ផ្ទុយទៅវិញ គាត់ក៏បានយកដំបងវាយថ្មនោះពីរដង(ខ.១១)។ ព្រះអម្ចាស់ក៏បានមានបន្ទូលថា “ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ”(ខ.១២)។ ពេលណាយើងធ្វើការសម្រេចចិត្តដោយខ្វះការពិចារណា យើងនឹងមានការខាតបង់។ “ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ…
Read article