ជ្រើសរើសដោយប្រាជ្ញា
ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ? ម៉ាកុស ៨:៣៦ លោកគ្រីស ហ្វ័រគូសិន(Chris Ferguson) ជាអវកាសយានិក បានធ្វើការសម្រេចចិត្តដ៏ពិបាក ក្នុងនាមជាមេបញ្ជាការនៃក្រុមអវកាសយានិក ដែលបានគ្រោងធ្វើដំណើរ ទៅកាន់ស្ថានីយអាវកាសអន្តរជាតិ នៅក្រៅភពផែនដី។ ការសម្រេចចិត្តនោះមិនមានអ្វីទាក់ទងនឹងការបើកបរយានអវកាស ឬសុវត្ថិភាពរបស់មិត្តរួមក្រុមរបស់គាត់នោះទេ។ ផ្ទុយទៅវិញ គឺទាក់ទងនឹងគ្រួសារគាត់ ដែលគាត់បានចាត់ទុកជាការងារសំខាន់បំផុតរបស់គាត់។ លោកហ្វ័រគូសិនបានសម្រេចចិត្តអវត្តមានក្នុងការហោះហើរនោះ ដើម្បីឲ្យគាត់នៅមានវត្តមាននៅលើដី ក្នុងពិធីមង្គលការកូនស្រីគាត់។ ពេលខ្លះ យើងរាល់គ្នាសុទ្ធតែជួបការសម្រេចចិត្តដ៏ពិបាក ដែលបណ្តាលឲ្យយើងវាយតម្លៃ ថាតើមានការអ្វីដែលសំខាន់បំផុតចំពោះយើង ក្នុងជីវិត ព្រោះការជ្រើសរើសយកជម្រើសណាមួយ គឺមានន័យថា យើងត្រូវលះបង់ជម្រើសផ្សេងទៀត។ មានពេលមួយ ព្រះយេស៊ូវសព្វព្រះទ័យនឹងបង្រៀនអំពីសេចក្តីពិត ទៅកាន់ពួកសាវក និងមនុស្សមួយហ្វូង ឲ្យពួកគេធ្វើការសម្រេចចិត្តដ៏សំខាន់បំផុត ដើម្បីដើរតាមព្រះអង្គ។ ព្រះអង្គមានបន្ទូលថា ដើម្បីឲ្យពួកគេអាចធ្វើជាសិស្សព្រះអង្គ ពួកគេត្រូវ “បដិសេធន៍ខ្លួនឯង” ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមព្រះអង្គ (ម៉ាកុស ៨:៣៤)។ ពួកគេប្រហែលជាមិនចង់បោះបង់ចោលអ្វីមួយ ដែលព្រះអង្គបានតម្រូវឲ្យបោះបង់ចោល ក្នុងការដើរតាមព្រះអង្គ ហើយផ្ទុយទៅវិញ ពួកគេព្យាយាមធ្វើតាមចិត្តខ្លួនឯង។ យើងច្រើនតែជួបការល្បួង ឲ្យដេញតាមការអ្វី ដែលហាក់ដូចជាមានតម្លៃដ៏អស្ចារ្យ តែពួកវាបានបង្វែរអារម្មណ៍យើង ឲ្យងាកចេញពីការដើរតាមព្រះយេស៊ូវ។ ចូរយើងទូលសូមព្រះដឹកនាំយើង ក្នុងការសម្រេចចិត្ត…
Read article