ឱកាសផ្លាស់ប្រែក្នុងជីវិត
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី? យ៉ូហាន ១១:៤០ លោកខេវិន លីន(Kevin Lynn) ជាអ្នកនិពន្ធអត្ថបទនៅលើវិបសាយ ដែលជីវិតរបស់គាត់ហាក់ដូចជាបានជួបភាពអស់សង្ឃឹមយ៉ាងខ្លាំង។ ក្នុងអត្ថបទដែលគាត់បានបង្ហោះកាលពីពេលថ្មីៗនេះ គាត់បានចែកចាយទីបន្ទាល់របស់គាត់ថា មានពេលមួយ គាត់ធ្លាក់ចូលក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំង ដល់ថ្នាក់ចង់ធ្វើអត្តឃាត។ តែពេលដែលគាត់យកកាំភ្លើងភ្ជង់ក្បាលខ្លួនឯង ហៀបនឹងសម្លាប់ខ្លួន ព្រះទ្រង់ក៏បានបានធ្វើការក្នុងចិត្តគាត់ ហើយគាត់ក៏បានបោះបង់ចោលការសម្លាប់ខ្លួន។ ព្រះទ្រង់បានរារាំងគាត់មិនឲ្យសម្លាប់ខ្លួន ដោយធ្វើការក្នុងចិត្តគាត់ ឲ្យនឹកចាំអំពីព្រះវត្តមាននៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ លោកលីនមិនបានលាក់រឿងនេះទុកក្នុងចិត្តតែម្នាក់ឯងឡើយ ផ្ទុយទៅវិញ គាត់បានចែកចាយទីបន្ទាល់នេះ ដល់ពិភពលោក ដោយបង្កើតយូធូបឈែនល ដើម្បីចែកចាយរឿងនៃការផ្លាស់ប្រែរបស់គាត់ និងទីបន្ទាល់របស់អ្នកដទៃផងដែរ។ ពេលដែលលោកឡាសា ដែលជាអ្នកជឿ និងមិត្តសំឡាញ់ព្រះយេស៊ូវ បាត់បង់ជីវិត មនុស្សជាច្រើនបានសន្និដ្ឋានថា ព្រះយេស៊ូវមានការយឺតយ៉ាវក្នុងការមកជួយគាត់(យ៉ូហាន ១១:៣២)។ គេបានបញ្ចុះសពលោកឡាសា ក្នុងផ្នូរអស់រយៈពេល៤ថ្ងៃ មុនពេលព្រះគ្រីស្ទយាងមកដល់ តែព្រះអង្គបានកែប្រែពេលសោកសង្រេងនោះ ឲ្យក្លាយជាការអស្ចារ្យ ដោយប្រោសគាត់ឲ្យរស់ឡើងវិញ(ខ.៣៨)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងម៉ាថា ដែលជាបងស្រីគាត់ថា “តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី?”(ខ៤០)។ ដែលព្រះយេស៊ូវបានប្រោសលោកឡាសារស់ឡើងវិញជាយ៉ាងណា នោះព្រះអង្គក៏ប្រទានជីវិតថ្មីមកយើងរាល់គ្នា តាមរយៈអង្គទ្រង់ផងដែរ។ ព្រះអង្គបានលះបង់ព្រះជន្មនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃលោះបាបយើង ហើយផ្តល់ឲ្យយើងនូវការអត់ទោសបាប។ កាលណាយើងបានទទួលអំណោយនៃព្រះគុណព្រះអង្គ…
Read article