September 27, 2022

You are here:
ជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង

ឱ​សូម​ចំអែត​យើងខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅពេល​ព្រឹក ដើម្បីឲ្យ​យើងខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូតដល់​អស់១ជីវិត។ ទំនុកដំកើង ៩០:១៤ តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី មែក ជេយ(Meg Jay) ដែល​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត បាន​ឲ្យដឹង​ថា គំនិត​របស់​យើង​ច្រើនតែ​គិត អំពី​ពេល​អនាគត​របស់​ខ្លួនឯង ស្រដៀងនឹង​របៀប​ដែល​យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​ស្គាល់។ តើ​ហេតុអ្វី? គឺ​ប្រហែល​បណ្តាល​មក​ពី “យើង​ខ្វះ​ការ​អាណិត”។ យើង​ប្រហែល​មិន​ងាយ​អាណិត និង​យកចិត្ត​ទុកដាក់ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ​សូម្បី​តែ​ខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុង​ការងារ​របស់​អ្នក​ស្រី​ជេយ គាត់​បាន​ព្យាយាម​ជួយ​យុវជន ឲ្យ​ស្រមៃ​អំពី​ខ្លួនឯង នៅ​ពេល​អនាគត ហើយ​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង ដោយ​ការអនុវត្ត​ជា​ជំ​ហានៗ។ ការ​នេះ​ក៏​រាប់បញ្ចូល​ការអនុវត្ត​តាម​ផែនការ ដើម្បីឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ប្រភេទ​ណាមួយ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​ខ្លួនឯង​សម្រេច​ក្តី​ស្រមៃ ហើយ​បន្ត​មានការ​ចម្រើនឡើង។ បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៩០ បាន​បង្រៀន​យើង​ឲ្យ​គិត​អំពី​ខ្លួនឯង មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​អនាគត​ផង​ដែរ ដើម្បី​សូមឲ្យ​ព្រះ​ទ្រង់​ជួយ​យើង​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​ខ្លួន​ឯង ដើម្បីឲ្យ​យើង​មានចិត្ត​ខ្មីឃ្មាត ឲ្យបាន​សតិបញ្ញា(ខ.១២)។ ការ​នឹក​ចាំ​ថា ពេលវេលា​ដែល​យើង​មាននៅ​លើ​ផែនដី​នេះ មានកំណត់ អាច​រំឭក​យើង​ថា យើង​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​ព្រះ ដោយ​មិន​អាច​ខ្វះ​បាន។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​ស្វែងរក​ការ​ស្កប់ចិត្ត និង​ក្តី​អំណរ មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ “អស់​មួយ​ជីវិត” (ខ.១៤)។…

Read article