September 28, 2022

You are here:
អ្វីដែលចេញពីចិត្តមក

ដ្បិត​គឺ​ពី​ក្នុងចិត្ត​នោះ​ឯង​ដែល​ចេញ​អស់ទាំង​គំនិតអាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែងក្លាយ ហើយនិង​ជេរប្រមាថ។ ម៉ាថាយ ១៥:១៩ បេសកកម្ម​សង្គ្រោះ​សត្វ​មួយ ត្រូវ​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា “ប្រតិបត្តិ​ការ​ទូក​លោក​ណូអេ” ដែល​ស្តាប់​មើលទៅ ដូចជា​រឿង​ដ៏​រីករាយ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ ប៉ុន្តែ វា​ជា​សុបិន្ដ​អាក្រក់​មួយ សម្រាប់​សមាគមន៍​ណា​សូ ដើម្បី​បង្ការ​អំពើព្រៃផ្សៃ​មក​លើ​សត្វ។ បន្ទាប់ពី​បាន​ទទួល​បណ្តឹង​អំពី​សម្លេង​រំខាន និង​ក្លិនស្អុយ​ចេញពីផ្ទះ​មួយ​ខ្នង នៅ​លើ​កោះ​ឡង​អាយ​ឡិន បុគ្គលិក​របស់​សមាគមន៍​នេះ ក៏បាន​ចូលក្នុង​ផ្ទះ​នោះ ហើយក៏​បាន​រក​ឃើញ​សត្វ​៤០០ក្បាល ដែល​បេសកកម្ម​សង្គ្រោះ​សត្វ​នោះ​បាន​បង្ខាំង​ទុក ក្នុង​ស្ថានភាព​ដ៏​កខ្វក់ ហើយក៏​បាន​រំដោះ​សត្វ​ទាំងអស់ ចេញពីផ្ទះ​នោះ។ យើង​ប្រហែល​មិន​កំពុងតែ​បង្ខាំង​ទុក​សត្វ​ចិញ្ចឹម​រាប់​រយ​ក្បាល ក្នុង​កន្លែង​ដ៏​កខ្វក់​នោះ​ទេ តែ​ព្រះយេស៊ូវ​​មាន​បន្ទូល​ថា យើង​ប្រហែលជា​កំពុងតែ​មានគំនិត​ដែល​មាន​បាប និង​អាក្រក់​ក្នុងចិត្ត​យើង ដែល​ចាំបាច់​ត្រូវ​ដកចេញ។ កាល​ព្រះយេស៊ូវ​​កំពុង​បង្រៀន​ពួក​សិស្ស​ព្រះអង្គ​ថា មានការអ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ស្អាត និង​មិន​ស្អាត ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា មនុស្ស​មាន​ភាព​ស្មោកគ្រោក មិនមែន​ដោយសារ​ដៃ​គគ្រិច ឬ “របស់​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់”នោះ​ទេ តែ​ដោយសារ​ចិត្ត​ស្មោកគ្រោក​ទៅវិញ​ទេ(ម៉ាថាយ ១៥:១៧-១៩)។ ក្លិនស្អុយ​ក្នុងចិត្ត​យើង​នឹង​ជ្រាប​ចេញ​មក​ខាងក្រៅ ជាមិនខាន។ បន្ទាប់មក ព្រះយេស៊ូវ​​ក៏​ប្រទាន​ឧទាហរណ៍ អំពី​គំនិត និង​ទង្វើ​អាក្រក់ ដែល​ចេញ “ពីចិត្ត”(ខ.១៩)។ គ្មាន​ការ​ធ្វើពិធី ឬ​សកម្មភាព​សាសនា​ណា ដែល​អាច​លាង​សម្អាត​ភាព​កខ្វក់​នោះ​បានទេ។…

Read article