ការសោកសង្រេង និងការអរព្រះគុណព្រះ
ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១ ក្រោយពេលដែលម្តាយខ្ញុំលាចាកលោក ដោយសារជំងឺមហារីក មិត្តភក្ដិរបស់គាត់ម្នាក់ដែលជាអ្នកជំងឺមហារីក បានដើរមករកខ្ញុំ។ គាត់ក៏បាននិយាយប្រាប់ខ្ញុំទាំងខ្សឹកខ្សួលថា “ម្តាយរបស់ក្មួយមានចិត្តសប្បុរស ចំពោះមីងណាស់។ មីងសោកស្តាយណាស់ ដែលគាត់បានលាកចាកលោក…តែអ្នកដែលគួរស្លាប់មិនមែនគាត់ទេ”។ ខ្ញុំក៏បានប្រាប់គាត់ថា “ម្តាយខ្ញុំស្រឡាញ់មីង។ ពួកខ្ញុំបានអធិស្ឋានសូមព្រះអង្គអនុញ្ញាតឲ្យមីងរស់បានយូរ ហើយបានឃើញកូនៗរបស់មីង ចម្រើនវ័យធំឡើង”។ ខ្ញុំកាន់ដៃគាត់ ហើយយំជាមួយគាត់ ដោយទូលសូមព្រះអង្គជួយគាត់ ឲ្យមានសន្តិភាពក្នុងចិត្ត ក្នុងពេលសោកសង្រេងនេះ។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលបានឲ្យជំងឺគាត់មានភាពធូរស្បើយឡើងវិញ បានជាគាត់អាចបន្តបង្ហាញសេចក្តីស្រឡាញ់ដល់ស្វាមី និងកូនប្រុសទាំងពីរដែលកំពុងចម្រើនវ័យធំឡើង។ ព្រះគម្ពីរបានបង្ហាញអំពីភាពចម្រុះគ្នានៃការសោកសង្រេងរបស់លោកយ៉ូប នៅពេលដែលគាត់បាត់បង់អ្វីៗគ្រប់យ៉ាង រាប់បញ្ចូលទាំងកូនៗគាត់ផងដែរ។ លោកយ៉ូបបានកាន់ទុក្ខ ហើយក្រាបថ្វាយបង្គំព្រះ(យ៉ូប ១:២០)។ ដោយចិត្តដែលប្រេះបែក តែមានសង្ឃឹម គាត់ក៏បានចុះចូលចំពោះព្រះ និងបង្ហាញចេញនូវការដឹងគុណ ដោយប្រកាសថា “ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ”(ខ.២១)។ ក្នុងអំឡុងពេលដែលគាត់មានការតស៊ូកាន់តែខ្លាំង ក្នុងការសោកសង្រេង ហើយព្រះកំពុងស្អាងជីវិតគាត់ឡើងវិញ គាត់បានទទួលស្គាល់ ហើយថែមទាំងអរសប្បាយ ក្នុងអំណាចដែលព្រះទ្រង់មាន មកលើស្ថានភាពល្អ និងស្ថានភាពអាក្រក់។ ព្រះទ្រង់ជ្រាបថា យើងឆ្លងកាត់ និងជម្នះទុក្ខលំបាកក្នុងអារម្មណ៍ តាមរបៀបជាច្រើន។ ព្រះអង្គអញ្ជើញយើង…
Read article