ការប្រមើលឃើញពេលអនាគតរបស់អ្នកជិតខាង
បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ។ លេវីវិន័យ ២៥:៣៥ ក្នុងក្រុងតូចមួយ ឈ្មោះ នេអូដេសា រដ្ឋខេនសាស់ សិស្សសាលាអនុវិទ្យាល័យ និងវិទ្យាល័យ៣០០នាក់ បានដើរជាជួរចូលសាលប្រជុំ។ ពួកគេបានអង្គុយចុះ ដោយការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ប្តីប្រពន្ធមួយគូរ ដែលមានទំនាក់ទំនងជាមួយក្រុងរបស់ពួកគេ បានសម្រេចចិត្តបង់ថ្លៃរៀននៅមហាវិទ្យាល័យ សម្រាប់សិស្សម្នាក់ៗ នៅក្រុងនេអូដេសា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ សិស្សទាំងឡាយមានអារម្មណ៍ភ្ញាក់ផ្អើល ដោយក្តីអំណរជាពន់ពេក ហើយខ្លះក៏ស្រក់ទឹកភ្នែកផង។ ក្រុងនេអូដេសាបានជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ បានជាក្រុមគ្រួសារជាច្រើន មានការព្រួយបារម្ភ អំពីលទ្ធភាពបង់ប្រាក់ឲ្យកូនរៀននៅមហាវិទ្យាល័យ។ អំណោយនេះនាំឲ្យមានការផ្លាស់ប្តូរសម្រាប់មនុស្សមួយជំនាន់ នៅទីនោះ ហើយម្ចាស់ជំនួយនោះ សង្ឃឹមថា ជំនួយសប្បុរសធម៌នេះនឹងបានជួយក្រុមគ្រួសារជាច្រើន ក្នុងពេលបច្ចុប្បន្ន ហើយក៏លើកទឹកចិត្តអ្នកដទៃឲ្យផ្លាស់មករស់នៅក្នុងក្រុងនេអូដេសាផងដែរ។ ពួកគេមានចក្ខុវិស័យចង់ឃើញទង្វើសប្បុរសនេះក្លាយជាកត្តាជំរុញឲ្យមានការងារថ្មីៗ ភាពនឹងនរ និងពេលអនាគតដែលខុសប្លែកពីមុន សម្រាប់ក្រុងនេះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តទ្រង់ មានចិត្តសប្បុរស ដោយមិនគ្រាន់តែបំពេញតម្រូវការរបស់ពួកគេប៉ុណ្ណោះឡើយ តែក៏សព្វព្រះទ័យឲ្យពួកគេជួយអ្នកជិតខាងដែលកំពុងជួបការលំបាក មានអនាគតដែលល្អប្រសើរឡើងផងដែរ។ គឺដូចដែលព្រះអង្គបានបង្គាប់យ៉ាងច្បាស់ថា “បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង”(លេវីវិន័យ ២៥:៣៥)។ សេចក្តីសប្បុរសគឺមិនគ្រាន់តែបំពេញតម្រូវការជាមូលដ្ឋានប៉ុណ្ណោះទេ តែក៏គិតអំពីការរស់នៅរបស់ពួកគេ…
Read article