អត់សង្កត់ចិត្ត ដោយពឹងអាងកម្លាំងមកពីព្រះ
ដ្បិតព្រះចេស្ដានៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត និងសេចក្តីគោរពប្រតិបត្តិដល់ព្រះ។ ២ពេត្រុស ១:៣ កាលពីឆ្នាំ១៩៧២ មានការសិក្សាមួយ ដែលគេដាក់ចំណងជើងឲ្យថា “ការធ្វើតេស្ដនំម៉ាសម៉ាឡូ ដែលគេបានធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពរបស់កុមារ នៅក្នុងការទប់ចិត្តខ្លួនឯង ដែលចង់ធ្វើអ្វីមួយ។ គេបានយកនំម៉ាសម៉ាឡូឲ្យក្មេងៗម្នាក់១ដុំ សម្រាប់ញាំកម្សាន្ត តែគេប្រាប់ក្មេងៗទាំងនោះថា បើពួកគេអាចទប់ចិត្តឲ្យបាន១០នាទី មិនឲ្យញាំនំនោះ គេនឹងឲ្យនំមួយដុំទៀត។ ប្រហែល១ភាគ៣ នៃចំនួនក្មេងៗទាំងអស់នោះ អាចទប់ចិត្តមិនឲ្យញាំនំនោះ ដើម្បីទទួលបាននំបន្ថែមទៀត(១ភាគ៣ទៀតបានញាំនំទីមួយនោះ បន្ទាប់ពីអត់ទ្រាំបានតែ៣០វិនាទីប៉ុណ្ណោះ!)។ យើងប្រហែលពិបាកគ្រប់គ្រងចិត្តខ្លួនឯង ពេលដែលគេឲ្យរបស់អ្វីមួយដែលយើងប្រាថ្នាចង់បាន ទោះយើងបានដឹងហើយថា យើងនឹងទទួលបានច្រើនជាងនេះ នៅពេលអនាគត បើយើងអត់ធ្មត់រង់ចាំ។ តែសាវ័កពេត្រុសបានជំរុញយើងឲ្យបន្ថែមពីលើជំនឿរបស់យើង នូវគុណធម៌សំខាន់ៗជាច្រើន ដែលរាប់បញ្ចូលការគ្រប់គ្រងអារម្មណ៍ខ្លួនឯងផងដែរ(២ពេត្រុស ១:៥-៦)។ សាវ័កពេត្រុសក៏បានលើកទឹកចិត្តអ្នកអានរបស់គាត់ ព្រមទាំងយើងផងដែរ ឲ្យបន្តចម្រើនឡើង ខាងឯសេចក្តីឧស្សាហ៍ សេចក្តីទៀងត្រង់ ដំរិះឲ្យចេះអត់សង្កត់ សេចក្តីខ្ជាប់ខ្ជួន សេចក្តីគោរពប្រតិបត្តិ សេចក្តីរាប់អានគ្នា និងសេចក្តីស្រឡាញ់ ដែលជាភស្តុតាងបង្ហាញថាយើងមានជំនឿ(ខ.៥-៨)។ គុណធម៌ទាំងនេះមិនបាននាំឲ្យយើងចូលនគរព្រះនោះទេ តែបានបង្ហាញដល់ខ្លួនយើង និងអ្នកដទៃថា យើងចាំបាច់ត្រូវមានការគ្រប់គ្រងខ្លួនឯង ឬចេះអត់សង្កត់ចិត្តខ្លួនឯង ដោយពឹងអាងប្រាជ្ញា និងកម្លាំងមកពីព្រះ។ ហើយដែលសំខាន់បំផុតនោះ ព្រះអង្គបានប្រទានយើងនូវអ្វីៗដែលយើងត្រូវការ ដើម្បីរស់នៅដោយការគោរពប្រតិបត្តិព្រះអង្គ…
Read article