អំណាចនៃព្រះបន្ទូលធ្វើឲ្យជីវិតផ្លាស់ប្រែ
ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង។ ហេព្រើរ ៤:១២ លោកស្ទីហ្វិន(Stephen) ទើបតែក្លាយជាតារាកំប្លែង ហើយក៏ជាអ្នកដែលធ្លាប់ឈប់ជឿព្រះ។ គាត់បានចម្រើនវ័យធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ តែគាត់មានការសង្ស័យជាច្រើនក្នុងជំនឿគាត់ បន្ទាប់ពីឪពុកគាត់ និងបងប្អូនប្រុសពីរនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។ ពេលគាត់ទើបតែឈានចូលវ័យ២០ឆ្នាំ គាត់ក៏បានបាត់បង់ជំនឿ។ តែគាត់មានសេចក្តីជំនឿឡើងវិញ នៅពេលយប់ថ្ងៃមួយ នៅតាមដងវិថីនៃទីក្រុងឈឺកាហ្គោ ក្នុងអាកាសធាតុដ៏ត្រជាក់។ មនុស្សម្នាក់ដែលគាត់មិនដែលស្គាល់ បានឲ្យព្រះគម្ពីរសញ្ញាថ្មីខ្នាតតូចមួយក្បាល។ គាត់បានបើកមើលព្រះគម្ពីរនោះ ចំបទគម្ពីរម៉ាថាយ ៦:២៧-៣៤ ដែលនិយាយមកកាន់អស់អ្នកដែលកំពុងមានចិត្តថប់បារម្ភ។ ពេលដែលគាត់បានអានខគម្ពីរនោះ ព្រះបន្ទូលព្រះបានបញ្ឆេះចិត្តគាត់។ គាត់ក៏បានរំឭកថា កាលនោះ ចិត្តគាត់ក៏បានភ្លឺស្វាងឡើង។ គាត់ឈរនៅជ្រុងផ្លូវ ក្នុងអាកាសធាតុដ៏រងា អានព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែចាប់តាំងពីពេលនោះមក។ នេះជាអំណាចនៃព្រះគម្ពីរ។ ព្រះគម្ពីរប៊ីបមានលក្ខណៈខុសពីគម្ពីរផ្សេងទៀត ព្រោះជាព្រះបន្ទូលដ៏រស់។ យើងមិនគ្រាន់តែអានព្រះបន្ទូលប៉ុណ្ណោះទេ តែព្រះបន្ទូលក៏ពិនិត្យមើលចិត្ត និងគំនិតរបស់យើងផងដែរ។ “ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ”(ហេព្រើរ ៤:១២)។ ព្រះគម្ពីរបានបង្ហាញឲ្យយើងស្គាល់អំណាចដែលខ្លាំងបំផុត នៅលើភពផែនដី ជាអំណាចកែប្រែ…
Read article