ចំនួនអាយុរបស់មនុស្ស
ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ។ ទំនុកដំកើង ៩០:៤ កាលពីឆ្នាំ១៩៩០ អ្នកស្រាវជ្រាវជនជាតិបារាំងបានជួបបញ្ហាកុំព្យូទ័រ ដោយសារកំហុសទិន្នន័យ ក្នុងការពិនិត្យមើលអាយុរបស់អ្នកស្រីជីន ខាលមិន(Jeanne Calment)។ គាត់មានអាយុ១១៥ឆ្នាំ ជាអាយុដែលលើសការកំណត់របស់កម្មវិធីកុំព្យូទ័រ ដែលបានសន្មតថា គ្មាននរណាអាចរស់នៅបានយូរដូចនេះទេ! តាមពិត អ្នកស្រីជីនបានរស់នៅរហូតដល់អាយុ១២២ឆ្នាំឯណោះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានសរសេរថា “កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ”(ទំនុកដំកើង ៩០:១០)។ បទគម្ពីរនេះបាននិយាយក្នុងន័យធៀបថា ទោះយើងរស់នៅដល់អាយុប៉ុន្មាន ឬរស់នៅដល់អាយុអ្នកស្រីជីនក៏ដោយ ក៏ជីវិតយើងនៅលើផែនដីនេះពិតជាមានដែនកំណត់។ ពេលវេលាដែលយើងមានក្នុងជីវិត ស្ថិតនៅក្នុងព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់(ខ.៥)។ ទោះជាយ៉ាងណាក៏ដោយ ក្នុងជីវិតខាងវិញ្ញាណ ព្រះគម្ពីរបានរំឭកយើងអំពី “ពេលវេលារបស់ព្រះ” យ៉ាងដូចនេះថា “នៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ”(ខ.៤)។ ហើយក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ទ្រង់បានប្រទានអត្ថន័យថ្មី សម្រាប់ “ចំនួនអាយុរបស់មនុស្ស”។ គឺដូចមានសេចក្តីចែងថា “ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ”(យ៉ូហាន ៣:៣៦)។ ក្នុងពេលបច្ចុប្បន្ននេះ ទោះយើងមានបញ្ហា និងការស្រក់ទឹកភ្នែកយ៉ាងណាក៏ដោយ ពេលអនាគតរបស់យើងនឹងពេញដោយព្រះពរ ហើយអាយុរបស់យើងនឹងមិនមានកំណត់ទៀតឡើយ ពេលដែលយើងបានទៅនៅជាមួយព្រះអង្គ។ បានជាយើងអាចអរសប្បាយ និងអធិស្ឋានតាមគំរូអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា…
Read article