October 13, 2022

You are here:
តើព្រះអង្គនៅតែស្រឡាញ់ខ្ញុំទេ?

តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់គ្នា​ឲ្យ​ឃើញច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨ ទីបំផុត​គ្រួសារ​មួយ​បាន​ទទួល​ចិញ្ចឹម​លីនលីន(Lyn-Lyn) ជា​ក្មេង​អាយុ១០ឆ្នាំ តែ​នាង​នៅ​មានការ​ភ័យខ្លាច។ នៅក្នុង​មណ្ឌលកុមារ​កំព្រា​ដែល​នាង​បាន​រស់នៅ​អស់​ជាច្រើន​ឆ្នាំ គេ​បាន​ដាក់ទោស​នាង សូម្បីតែ​នៅពេល​នាង​មាន​កំហុស​តូចបំផុត។ លីនលីន​ក៏​បាន​សួរ​ម្តាយចិញ្ចឹម​របស់​នាង ដែល​ជា​មិត្ត​ភក្តិ​របស់ខ្ញុំ​ថា “ម៉ាក់ តើ​ម៉ាក់​ស្រឡាញ់​កូន​ទេ?” ពេល​មិត្ត​ភក្តិ​ខ្ញុំ​ឆ្លើយ​ថា គាត់​ស្រឡាញ់​នាង នាង​ក៏បាន​សួរ​គាត់​ទៀត​ថា “ពេលណា​កូន​ធ្វើខុស តើ​ម៉ាក់​នៅតែ​ស្រឡាញ់​កូន​ទេ?” ពេល​ដែល​គ្រីស្ទបរិស័ទ​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើខុស​ចំពោះ​ព្រះ ពួក​គេ​ក៏បាន​សួរ​ផង​ដែរ​ថា “តើ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ទូលបង្គំ​ទេ?” យើង​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​រស់នៅ ក្នុង​ពិភពលោក​នេះ យើង​នឹង​នៅតែ​ធ្វើខុស និង​ប្រព្រឹត្ត​អំពើបាប​នៅពេល​ខ្លះ។ ហើយ​យើង​ក៏​ឆ្ងល់​ថា តើ​កំហុស​របស់ខ្ញុំ​មានផល​ប៉ះពាល់​មក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ឬទេ? បទ​គម្ពីរ​យ៉ូហាន ៣:១៦ បាន​ផ្តល់​ឲ្យ​នូវ​ធានា​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា ព្រះនាម​យេស៊ូវ ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​កាលណា​យើង​ទទួល​ជឿ​ព្រះអង្គ យើង​នឹង​មានជីវិត​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ ចុះបើ​សិន​ជា​យើង​បាន​ធ្វើខុស​ចំពោះ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ​? ពេលនោះ យើង​ត្រូវ​ចាំ​ថា “ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា” ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ(រ៉ូម ៥:៨)។ បើ​ព្រះអង្គ​អាច​ស្រឡាញ់​យើង ពេល​យើង​ស្ថិត​ក្នុង​សណ្ឋាន​ដែល​អាក្រក់​បំផុត តើ​ហេតុអ្វី​យើង​នៅតែ​មានការ​សង្ស័យ​មក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ? ពេលណា​យើង​ធ្វើអំពើ​បាប…

Read article