ធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះ
ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង។ ចោទិយកថា ១០:១៨ អស់រយៈពេលជាង១ឆ្នាំហើយ ដែលគេបានដាក់ឈ្មោះជាផ្លូវការ ឲ្យទារកម្នាក់ថា “បេប៊ី ប៊យ”( Baby Boy)។ អ្នកយាមម្នាក់បានឮសម្លេងក្មេងតូចយំ គាត់ក៏បានរកឃើញបេប៊ី ប៊យ ដែលគេបោះបង់ចោល បន្ទាប់ពីបានចាប់កំណើតបានប៉ុន្មានម៉ោង ដោយគេដាក់គាត់នៅក្នុងកាបូប ទុកចោលក្នុងចំណតរថយន្តរបស់មន្ទីរពេទ្យ។ បន្ទាប់ពីគេបានប្រទះឃើញគាត់ មិនយូរប៉ុន្មាន អង្គការសេវាកម្មសង្គមក៏បានស្វែងរកមនុស្សដែលចង់យកគាត់ទៅចិញ្ចឹមជារៀងរហូត។ ប្តីប្រពន្ធមួយគូរបានទទួលចិញ្ចឹមគាត់ ហើយដាក់ឈ្មោះឲ្យគាត់ថា ក្រេយសិន(Grayson មិនមែនជាឈ្មោះពិត)។ ទីបំផុត ការដាក់ពាក្យទទួលចិញ្ចឹមគាត់ក៏បានចប់សព្វគ្រប់ ហើយឈ្មោះក្រេយសិន ក៏បានក្លាយជាឈ្មោះផ្លូវការរបស់គាត់។ សព្វថ្ងៃនេះ អ្នកអាចជួបក្មេងតូចដ៏រីករាយម្នាក់នេះ ដែលចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកនឹងមិននឹកស្មានថា គាត់ជាក្មេងដែលគេបានបោះបង់ចោលក្នុងកាបូបនោះទេ។ លោកម៉ូសេបានរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ព្រះ និងការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់រាស្រ្តអ៊ីស្រាអែល។ គាត់ប្រាប់ពួកគេថា “ព្រះយេហូវ៉ាទ្រង់បានសព្វព្រះហឫទ័យនឹងស្រឡាញ់ដល់ពួកឰយុកោឯង ហើយទ្រង់បានរើសពូជគេតរៀងមក គឺឯងរាល់គ្នា ដែលទ្រង់រាប់អានលើសជាងអស់ទាំងសាសន៍”(ចោទិយកថា ១០:១៥)។ សេចក្តីស្រឡាញ់របស់ព្រះអង្គមានភាពធំធេងណាស់។ “ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង”(ខ.១៨)។ “ទ្រង់ជាទំនុកសរសើរ ហើយជាព្រះនៃឯង”(ខ.២១)។…
Read article