ទំនុកចិត្តក្នុងពេលរង់ចាំ
នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ។ យេរេមា ២៩:១០ កាលកូនស្រីខ្ញុំបានទទួលសត្វក្តាមមួយគូរជាអំណោយ សម្រាប់ចិញ្ចឹម នាងក៏បានយកដីខ្សាច់ដាក់ចូលក្នុងទូកញ្ចក់ ដើម្បីឲ្យសត្វក្តាមអាចជីករន្ធ។ នាងបានដាក់ទឹក អាហារប្រូតេអ៊ីន និងកំទេចបន្លែ ឲ្យពួកវាស៊ីកម្សាន្តសប្បាយ។ ពួកវាហាក់ដូចជាមានការសប្បាយចិត្ត ក្នុងការរស់នៅក្នុងទូកញ្ចក់នោះ ដូចនេះ យើងមានការភ្ញាក់ផ្អើល នៅពេលដែលថ្ងៃមួយ ពួកវាក៏បានបាត់ខ្លួន។ យើងស្វែងរកពួកវាគ្រប់ទីកន្លែង។ ទីបំផុត យើងក៏បានដឹងថា ពួកវាទំនងជាកំពុងតែកប់ខ្លួននៅក្នុងដីខ្សាច់ ប្រហែលពីរខែ ក្នុងការសកសម្បកខាងក្រៅរបស់ពួកវា។ យើងបានរង់ចាំពីរខែ ហើយមួយខែទៀត នៅតែមិនឃើញពួកវាចេញមកទៀត ដូចនេះ ខ្ញុំចាប់ផ្តើមបារម្ភខ្លាចពួកវាងាប់។ ពេលយើងរង់ចាំកាន់តែយូរ ខ្ញុំក៏កាន់តែមានចិត្តអន្ទះសា។ ទីបំផុត សញ្ញានៃជីវិតក៏បានលេចឡើង នៅពេលដែលពួកវាចេញពីក្នុងដីខ្សាច់មក។ ខ្ញុំឆ្ងល់ថា កាលពួកអ៊ីស្រាអែលត្រូវនិរទេស ក្នុងចក្រភពបាប៊ីឡូន តើពួកគេមានការសង្ស័យថា បទទំនាយដែលព្រះទ្រង់ប្រទានពួកគេ នឹងបានសម្រេចឬទេ? តើពួកគេមានការសង្ស័យថា ពួកគេនឹងរស់នៅទីនោះជារៀងរហូតឬ? ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាយេរេមាថា “អញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ”(យេរេមា ២៩:១០)។ ជាការពិតណាស់ ៧០ឆ្នាំក្រោយមក ព្រះទ្រង់បណ្តាលចិត្តអធិរាជនៃចក្រភពពើស៊ី ឲ្យអនុញ្ញាតជនជាតិយូដាវិលត្រឡប់មកទីក្រុងយេរូសាឡិម និងជួសជុលព្រះវិហារឡើងវិញ(អែសរ៉ា ១:១-៤)។…
Read article