October 16, 2022

You are here:
ព្រះគ្រីស្ទដែលគង់នៅក្នុងយើង

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ។ យ៉ូហាន ១៤:២០ លោក អេហ្វ ប៊ី មេ​យ័រ(F. B. Meyer ឆ្នាំ១៨៤៧-១៩២៩) ជា​គ្រូ​អធិប្បាយ​ជនជាតិ​អង់គ្លេស ដែល​បាន​ប្រើ​ស៊ុត​មួយ ដើម្បី​ពន្យល់ អំពី “ទេវសាស្ត្រ​ស៊ីជម្រៅ​អំពី​ការ​គង់នៅ​របស់​ព្រះគ្រីស្ទ​ក្នុងចិត្ត​គ្រីស្ទបរិស័ទ”។ គាត់​បាន​កត់សំគាល់​ថា ផ្នែក​ពណ៌លឿង​នៅក្នុង​ស៊ុត ជា “ជីវិត​ដ៏​តូច” ដែល​លូតលាស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​កូនមាន់​ចេញ​រូបរាង្គ​នៅក្នុង​ស៊ុត។ យ៉ាងណាមិញ ព្រះយេស៊ូវ​គង់នៅ​ក្នុង​យើង តាមរយៈ​ព្រះវិញ្ញាណ​ព្រះអង្គ ដោយ​កែប្រែ​យើង ពី​ខាងក្នុង ឲ្យ​មានការ​លូតលាស់​ខាងវិញ្ញាណ ជា​រៀងរាល់ថ្ងៃ។ គាត់​ក៏បាន​ធ្វើការ​សុំ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការ​លើកឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះយេស៊ូវ​  ដោយ​ការប្រៀបធៀប​ដែល​មានការ​ខ្វះចន្លោះ​នេះ ដោយ​ដឹង​ថា ពាក្យពេចន៍​របស់​គាត់​មិន​អាច​ពិពណ៌នា​ឲ្យ​គ្រប់ជ្រុងជ្រោយ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ គង់នៅ​ក្នុងចិត្ត​អ្នកជឿ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ។ តែ​គាត់​បាន​ជំរុញ​អ្នក​ស្តាប់​របស់​គាត់ ឲ្យ​ចែកចាយ​ដល់​អ្នកដទៃ អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​ព្រះយេស៊ូវ​ ដែល​បាន​ថា “នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅក្នុង​ព្រះវរបិតា​ខ្ញុំ អ្នករាល់គ្នា​ក៏​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅក្នុង​អ្នករាល់គ្នា​ដែរ”(យ៉ូហាន ១៤:២០)។ កាលនោះ ព្រះអង្គ​មាន​បន្ទូល​ដូចនេះ នៅពេល​យប់ ក្នុង​ពិធី​លៀង​ព្រះអម្ចាស់ ជាមួយ​ពួក​សាវ័ក…

Read article