October 24, 2022

You are here:
ចូលក្នុងការប្រយុទ្ធដោយចិត្តក្លាហាន

កាល​សាសន៍​ភី​លី​ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួបនឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់​ប្រញាល់​រត់​ចូល​ទៅ​ខាងគេ ដើម្បី​ជួយគ្នា។ ១សាំ​យ៉ូអែល ១៧:៤៨ មាន​សត្វ​មាន់​ទើ​គី​ព្រៃ២ក្បាល​ឈរ​នៅ​លើ​ផ្លូវលំ នៅ​ខាងមុខ​ខ្ញុំ។ ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​អាច​នៅ​ឆ្ងាយ​ពី​ពួក​វា ប៉ុន្មាន​ម៉ែត្រ ទើប​មាន​សុវត្ថិភាព? ខ្ញុំ​ក៏បាន​បន្ថយល្បឿន។ ការ​រត់​ត្រឹក​ៗ​ហាត់ប្រាណ​ក៏បាន​ក្លាយជា​ការ​ដើរ​វិញ បន្ទាប់មក ខ្ញុំ​ក៏​ឈរ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​គិតស្មាន​ថា វិធី​សាស្ត្រ​នេះ​មានប្រសិទ្ធភាព​ហើយ។ តែ​សត្វ​មាន់​ទើ​គី​ព្រៃ​ទាំងនោះ​ក៏បាន​ដើរមក​រក​ខ្ញុំ ដោយ​មិន​បង្អង់។ មួយសន្ទុះ​ក្រោយមក ពួក​វា​ក៏បាន​ចឹក​ដៃ​ខ្ញុំ បន្ទាប់មក​ចឹក​ខ្លួនខ្ញុំ​ពី​ខាងក្រោយ​ទៀត។ តើ​ចំពុះ​ពួក​វា​មុត​ប៉ុណ្ណា? ខ្ញុំ​ក៏បាន​ដើរ​គេច​ពី​ពួក​វា។ ពួក​វា​ក៏បាន​ដើរ​ទ្រេតទ្រោត​តាម​ពីក្រោយ​ខ្ញុំ ហើយក៏​បាន​ឈប់​ដេញ​តាមខ្ញុំ​ទៀត។ តាមធម្មតា​មនុស្ស​តាម​ប្រ​ម៉ាញ់​សត្វ​ទាំងនេះ! តែ​ឥឡូវនេះ​សត្វ​ដែល​គេ​តាម​ប្រ​ម៉ាញ់ បែរជា​ក្លាយជា​ព្រាន​ប្រមាញ់​វិញ ដោយ​ពួក​វា​ជា​អ្នក​ចាប់​ផ្តើម​មុន។ ខ្ញុំ​ក៏បាន​ឆ្ងល់​ថា តើ​ពួក​វា​ល្ងង់ខ្លៅ​ពេក​ទេ បាន​ជា​មិន​ខ្លាច​ខ្ញុំ​ចាប់​ពួក​វា​អញ្ចឹង? តែ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​មានរបួស​ដោយសារ​ពួក​វា​ដែរ ដូចនេះ ខ្ញុំ​ក៏បាន​គេច​ចេញពី​ពួក​វា។ កាល​ដាវីឌ​ប្រយុទ្ធ​នឹង​កូលីយ៉ាត កូលីយ៉ាត​មើលឃើញ​ថា ដាវីឌ​គ្មានអ្វី​គួរឲ្យ​ខ្លាច​ទេ ដូចនេះ គាត់​ក៏បាន​បញ្ឈឺ​ដាវីឌ ឲ្យ​ចូល​មក​ក្បែរ​គាត់។ គាត់​ស្រែក​ប្រាប់​ដាវីឌ​ថា “ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វព្រៃ​ផង”(១សាំ​យ៉ូអែល ១៧:៤៤)។ ដាវីឌ​ក៏បាន​ចាប់ផ្តើម​ការ​ប្រយុទ្ធ​មុន ដោយ​រត់​ទៅ​រក​កូ​លី​យ៉ាត តែ​មិនមែន​ដោយសារ​គាត់​ល្ងង់ខ្លៅ​នោះ​ទេ តែ​ដោយសារ​គាត់​ទុកចិត្ត​ព្រះ។ ដាវីឌ​ក៏​ស្រែក​ឡើង​ថា “នៅ​ថ្ងៃនេះ…

Read article