ការផ្លាស់ប្រែពិតប្រាកដ
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ … ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ។ អេភេសូរ ៤:២២-២៤ ខ្លូត(Claud) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដ៏វឹកវរ នៅភាពខាងត្បូងនៃទីក្រុងឡុងដ៍។ គាត់បានចាប់ផ្តើមលក់កញ្ឆា ពេលគាត់មានអាយុ១៥ឆ្នាំ ហើយលក់ឆ្នាំញៀនហេរ៉ូអ៊ីន នៅអាយុ២៥ឆ្នាំ។ ដើម្បីបិទបាំងទង្វើអាក្រក់របស់ខ្លួន គាត់ក៏បានធ្វើការជាគ្រូបង្រៀនយុវជន។ មិនយូរប៉ុន្មាន អ្នកគ្រប់គ្រងរបស់គាត់ដែលជាគ្រីស្ទបរិស័ទ មានការចាប់អារម្មណ៍ចំពោះគាត់ ហើយគាត់ក៏ចង់ស្វែងយល់បន្ថែមអំពីជំនឿគ្រីស្ទបរិស័ទ។ បន្ទាប់ពីគាត់បានចូលរួមវគ្គសិក្សាមួយ ដើម្បីស្វែងយល់ជំនឿគ្រីស្ទបរិស័ទ គាត់ក៏បានយាងព្រះយេស៊ូវចូលក្នុងជីវិតគាត់។ គាត់ក៏បាននិយាយថា គាត់បានស្គាល់ព្រះវត្តមានព្រះ ហើយគេក៏បានឃើញការផ្លាស់ប្រែកើតមានក្នុងជីវិតគាត់យ៉ាងឆាប់រហ័ស។ គាត់ថា គាត់បានក្លាយជាអ្នកជួញគ្រឿងញៀនដែលមានអំណរបំផុត។ ប៉ុន្តែ ព្រះយេស៊ូវមិនបានធ្វើការក្នុងជីវិតគាត់តែប៉ុណ្ណេះឡើយ។ ពេលដែលលោកខ្លូតថ្លឹងកញ្ចប់ថ្នាំកូកាអ៊ីន នៅថ្ងៃបន្ទាប់ គាត់ក៏បានគិតថា គាត់កំពុងតែធ្វើរឿងដ៏ល្ងង់ខ្លៅ។ គាត់កំពុងតែលក់ថ្នាំពុលទៅឲ្យអ្នកដទៃ! គាត់ក៏បានដឹងខ្លួនថា គាត់ត្រូវតែឈប់លក់ថ្នាំញៀនទៀត ហើយត្រូវស្វែងរកការងារធ្វើ។ ដោយជំនួយមកពីព្រះវិញ្ញាណ គាត់ក៏បានបិទទូរស័ព្ទគាត់ចោល ហើយឈប់ជួញដូរគ្រឿងញៀនទៀត។ សាវ័កប៉ុលបាននិយាយសំដៅទៅលើការផ្លាស់ប្រែដូចនេះឯង នៅពេលដែលគាត់សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ។ គាត់បានបង្រៀនអ្នកជឿទាំងឡាយ កុំឲ្យរស់នៅក្នុងជីវិតដែលដាច់ចេញពីព្រះឡើយ តែត្រូវ “ដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ” ហើយផ្ទុយទៅវិញ ត្រូវ “ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ…
Read article