ចិត្តដែលមានកំហឹង
សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ។ ម៉ាថាយ ៥:២២ គើរនីខា ជាឈ្មោះផ្ទាំងគំនូរផ្នែកនយោបាយ ដ៏សំខាន់បំផុតរបស់លោកប៉ាប្លូ ពីកាសូ(Pablo Picasso) ដែលពិពណ៌នា អំពីការបំផ្លិចបំផ្លាញទីក្រុងគើរនីខា ជាទីក្រុងតូចមួយនៅប្រទេសអេស្ប៉ាញ។ ក្នុងអំឡុងសម័យបដិវត្តន៍នៅប្រទេសអេស្ប៉ាញ ដែលជិតដល់សម័យសង្គ្រាមលោកលើកទី២ កងទ័ពជាតិនិយមរបស់អេស្ប៉ាញបានអនុញ្ញាតឲ្យពួកណាហ្ស៊ីអាឡឺម៉ង់ប្រើទីក្រុងនេះ សម្រាប់ការហ្វឹកហាក់ទម្លាក់គ្រាប់បែក។ រឿងទម្លាក់គ្រាប់បែកដ៏ចម្រូងចម្រាស់នេះបានឆក់យកជីវិតមនុស្សជាច្រើន ដោយទាក់ទាញចំណាប់អារម្មណ៍សហគមន៍អន្តរជាតិឲ្យមានការព្រួយបារម្ភ អំពីភាពអសីលធម៌នៃការទម្លាក់គ្រាប់បែកមកលើគោលដៅជនស៊ីវិល។ ផ្ទាំងគំនូររបស់លោកពីកាសូបានឆ្លុះបញ្ចាំងអំពីការស្រមៃរបស់ពិភពលោកដែលកំពុងមើលមកព្រឹត្តិការណ៍នោះ ហើយក៏បានក្លាយជាកត្តាជំរុញឲ្យមានការពិភាក្សាគ្នា អំពីសមត្ថភាពរបស់មនុស្ស នៅក្នុងការបំផ្លាញគ្នា ទៅវិញទៅមក។ សម្រាប់អ្នកដែលមានទំនុកចិត្តថា ខ្លួននឹងមិនបង្ហូរឈាមអ្នកដទៃ ដោយចេតនា ពួកគេគួរតែនឹកចាំ ព្រះបន្ទូលព្រះយេស៊ូវ ដែលបានបង្រៀនថា “អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងដល់មនុស្សពីបុរាណ ថា«កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ”(ម៉ាថាយ ៥:២១-២២)។ ទោះយើងមិនបានសម្លាប់គេ តែចិត្តដែលចង់ឲ្យគេស្លាប់ នោះក៏បានរាប់ជាបាបទៅហើយ។ ពេលណាសេចក្តីកំហឹងមកលើអ្នកដទៃកំពុងតែស៊ីបំផ្លាញយើង យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធបំពេញ និងគ្រប់គ្រងចិត្តយើង ដើម្បីឲ្យផលផ្លែខាងសាច់ឈាម ត្រូវបានជំនួសដោយផលផ្លែនៃព្រះវិញ្ញាណវិញ(កាឡាទី ៥:១៩-២៣)។ បន្ទាប់មក ទំនាក់ទំនងរបស់យើង អាចមានសេចក្តីស្រឡាញ់ អំណរអរ និងសេចក្តីសុខសាន្ត។—BILL CROWDER តើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ…
Read article