October 21, 2022

You are here:
ជ្រើសរើសយកក្តីអាណិត

មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ។ អូបាឌា ១:១២ រឿង​មួយចំនួន ដែល​បាន​កើតឡើង​ក្នុង​ពេល​ព្រឹល​ធ្លាក់ ត្រូវ​បាន​គេ​យក​មក​ចាក់​ផ្សាយ​មាន​រយៈពេល៥នាទី ជា​ចំណុច​សំខាន់ នៃ​វគ្គ​មួយ ក្នុង​កម្មវិធី​ទូរទស្សន៍។ ក្នុង​វីដេអូ​ដែលគេ​បាន​ថត​នៅផ្ទះ​នោះ គេ​ឃើញ​មនុស្ស​ជិះ​ស្គី​ចុះពី​លើដំបូល​ផ្ទះ បុក​វត្ថុ​អ្វីមួយ ហើយ​ខ្លះ​រអិលដួល​នៅ​លើទឹក​កក តាមរបៀប​ដ៏​កំប្លែង បាន​នាំឲ្យមាន​សំណើច និង​ការទះដៃ​ដល់​ទស្សនិកជន នៅ​ក្នុង​ស្ទូ​ឌី​យ៉ូ​ទូរទស្សន៍ ក៏ដូចជា​នៅ​តាម​ផ្ទះ។ ពួក​គេ​ហាក់ដូចជា​សើច​ខ្លាំង​បំផុត នៅពេល​ដែល​ពួក​គេ​ឃើញ​អ្នក​ទាំងនោះ សមនឹង​ជួប​គ្រោះថ្នាក់ ដោយសារ​ទង្វើ​ដ៏​ល្ងង់ខ្លៅ​របស់​ខ្លួន។ វីដេអូ​កំប្លែង​ដែលគេ​បាន​ថត​នៅផ្ទះ មិន​មាន​អ្វី​អាក្រក់​ទេ តែ​អាច​ឆ្លុះបញ្ចាំង​អំពី​ចំណុចខ្សោយ​របស់​យើង ដែល​ងាយ​នឹង​សើច ឬ​ទាញ​យក​ប្រយោជន៍ ពេល​ដែល​អ្នកដទៃ​មាន​បញ្ហា។ រឿង​ដូចនេះ​បាន​កត់ទុក​ក្នុង​កណ្ឌ​គម្ពីរ​អូបាឌា អំពី​ជនជាតិ​ពីរ គឺ​អ៊ីស្រាអែល និង​អេ​ដំម។ ពេល​ដែល​ព្រះ​ទ្រង់ទត​ឃើញថា ពួក​អ៊ីស្រាអែល​សម​នឹង​ទទួលទោស ដោយសារ​អំពើបាប​របស់​ខ្លួន សាសន៍​អេដំម​ក៏​បាន​អរសប្បាយ។ ពួក​អេដំម​បាន​ឆ្លៀត​ឱកាស​ចូលលុក​លុយ​ទីក្រុង​របស់​ពួក​អ៊ីស្រាអែល ស្កាត់ផ្លូវ​ពួក​គេ​មិន​ឲ្យ​រត់គេច ហើយក៏​បាន​ចូលដៃ​ជាមួយ​ខ្មាំងសត្រូវ​របស់​ពួក​គេ(អូបាឌា ១:១៣-១៤)។ ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ព្រមាន តាមរយៈ​ហោរា​អូបាឌា​ថា “មិន​ត្រូវឲ្យ​នឹកឃើញ ពី​ថ្ងៃ​របស់​បងប្អូន​ឯង ជា​ថ្ងៃ​ដែលគេ​ត្រូវ​អន្តរាយ ដោយមាន​ចិត្តរីករាយ​ពី​ដំណើរ​ពួក​កូនចៅ​យូដា ក្នុង​កាលដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា ជិតនឹង​មក​លើ​អស់ទាំង​សាសន៍​ហើយ”(ខ.១២,១៥)។ ពេលណា​យើង​ឃើញ​បញ្ហា​ប្រឈម ឬ​ទុក្ខវេទនា​របស់​អ្នកដទៃ ទោះ​ពួក​គេ​សមនឹង​ជួប​បញ្ហា​នោះ​ឬ​អត់​ក៏ដោយ ក៏​យើង​ត្រូវតែ​ជ្រើសរើស​យក​ការ​អាណិត…

Read article