យកព្រះទ័យទុកដាក់ចំពោះរឿងតូចល្អិត
នាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក នាងបើកទៅឃើញកូនតូច។ និក្ខមនំ ២:៥-៦ ខេវិន(Kevin) និងឃីមបឺលី(Kimberley)បានជួបការលំបាកជាច្រើន ក្នុងពេលមួយសប្តាហ៍នោះ។ ជំងឺឆ្កួតជ្រូករបស់ខេវីន ស្រាប់តែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង ហើយគេក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីឌ កូនចិញ្ចឹមទាំង៤នាក់ ជាក្មេងតូចនៅឡើយ មានការធុញថប់កាន់តែខ្លាំង ដោយសារការនៅក្នុងផ្ទះយូរពេក។ ជាងនេះទៅទៀត ឃីមបឺលីមិនអាចធ្វើម្ហូបឲ្យបានសមរម្យ ដោយប្រើអ្វីដែលមានក្នុងទូទឹកកក។ នាងឃ្លានមើមការ៉ុត តែមិនអាចទៅរកទិញវាបាន។ មួយម៉ោងក្រោយមក នាងឮសម្លេងគោះទ្វារ។ នាងក៏បានបើកទ្វារឡើង ឃើញមិត្តភក្តិរបស់នាង គឺអ្នកស្រីអាមែនដា(Amanda) និងលោកអ៊ែនឌី(Andy) កំពុងឈរកាន់អាហារដែលពួកគេបានរៀបចំសម្រាប់គ្រួសារនាង ដោយមានមើមការ៉ុតផងដែរ។ គេថា បញ្ហាដ៏តូចល្អិតដែលយើងមើលរំលង អាចនាំឲ្យមានការលំបាក។ តែរឿងដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្រជនជាតិយូដា បានបង្ហាញថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់ ក្នុងរឿងដ៏តូចល្អិត។ កាលនោះ ស្តេចផារ៉ោនបានចេញព្រះរាជបញ្ជា ឲ្យគេបោះកូនប្រុសៗទាំងអស់ដែលកើតមក ចូលទៅក្នុងទន្លេ(និក្ខមនំ ១:២២)។ អំពើប្រល័យពូជសាសន៍នេះបានបង្កប់នូវរឿងតូចល្អិតមួយដែលគួរឲ្យចាប់អារម្មណ៍។ ពេលនោះ បន្ទាប់ពីលោកម៉ូសេកើតបាន៣ខែ ម្តាយរបស់គាត់បានដាក់គាត់ក្នុងកូនទូក បណ្តែតតាមទឹកទន្លេ។ បុត្រីរបស់ស្តេចផារ៉ោនក៏បានសង្គ្រោះគាត់ពីទឹកទន្លេ ហើយព្រះទ្រង់ក៏បានប្រើគាត់ដើម្បីសង្គ្រោះរាស្រ្តទ្រង់។ ព្រះនាងថែមទាំងបានជួលម្តាយលោកម៉ូសេឲ្យធ្វើម៉ែដោះគាត់ទៀតផង(២:៩)។ ថ្ងៃមួយ ទារកតូចមួយទៀត បានប្រសូតក្នុងចំណោមជនជាតិយូដា តាមព្រះបន្ទូលសន្យា។ រឿងរបស់ទ្រង់មានភាពលម្អិតដ៏អស្ចារ្យ…
Read article