ហេតុផលដែលត្រូវអរសប្បាយ
ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀតត្រង់ គេនឹងអួតសរសើរ។ ទំនុកដំកើង ៦៤:១០ ពេលដែលអ្នកស្រីគ្លែនដា(Glenda) ដើរចូលក្នុងកន្លែងថ្វាយបង្គំក្នុងព្រះវិហារ ក្តីអំណររបស់គាត់បានបង្ហាញចេញមកពេញបន្ទប់។ គាត់ទើបតែជាសះស្បើយពីការព្យាបាលជំងឺដ៏ពិបាក។ ខណៈពេលដែលគាត់ដើរមករកខ្ញុំដូចសព្វមួយដង បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ ខ្ញុំក៏បានអរព្រះគុណព្រះ ដែលគាត់បានយំជាមួយខ្ញុំ កែតម្រង់ខ្ញុំដោយសុភាព ហើយលើកទឹកចិត្តខ្ញុំ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គាត់ថែមទាំងសុំទោសខ្ញុំ ពេលគាត់ដឹងខ្លួនថា គាត់បានធ្វើឲ្យអារម្មណ៍ខ្ញុំឈឺចាប់។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ គាត់តែងតែឲ្យខ្ញុំចែកចាយ អំពីទុក្ខលំបាក ដោយចិត្តស្មោះត្រង់ ហើយរំឭកខ្ញុំថា យើងមានហេតុផលជាច្រើន ដែលត្រូវសរសើរដំកើងព្រះ។ គាត់បានចាត់ទុកខ្ញុំដូចកូនគាត់ ពេលដែលគាត់ឱបខ្ញុំយ៉ាងសុភាព។ យើងមានការសន្ទនាខ្លីៗ ជាមួយគ្នាដោយអំណរ ហើយក៏បានអធិស្ឋានជាមួយគ្នា។ បន្ទាប់មក គាត់ក៏បានដើរចេញទៅ ដោយសម្លេងច្រៀងខ្សឹបៗដូចសព្វមួយដង ដើម្បីស្វែងរកអ្នកដទៃទៀត ដែលគាត់អាចនាំឲ្យទទួលព្រះពរ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៤ ស្តេចដាវីឌបានចូលមករកព្រះ ដោយទូលថ្វាយទុក្ខលំបាករបស់ទ្រង់(ខ.១)។ ទ្រង់បានបង្ហាញចេញនូវព្រះទ័យនឿយណាយ ចំពោះភាពទុច្ចរិតដែលទ្រង់បានឃើញជុំវិញខ្លួនទ្រង់(ខ.២-៦)។ ទ្រង់មិនបានឈប់ជឿលើអំណាចចេស្ដាព្រះ ឬឈប់ពឹងផ្អែកលើព្រះបន្ទូលសន្យារបស់ព្រះអង្គឡើយ(ខ.៧-៩)។ ទ្រង់ជ្រាបថា ថ្ងៃណាមួយ “ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀតត្រង់ គេនឹងអួតសរសើរ”(ខ១០)។ ខណៈពេលដែលយើងកំពុងរង់ចាំ ការយាងមកវិញរបស់ព្រះយេស៊ូវ…
Read article