October 18, 2022

You are here:
គ្មានពាក្យដែលអាចពណ៌នាបាន

អ្នកនោះ​បាន​លើកឡើង​ដល់​ស្ថាន​បរមសុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែងប្រាប់​មិនបាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ។ ២កូរិនថូស ១២:៣-៤ លោក​ថូម៉ាស អ័​គី​ណាស(ឆ្នាំ១២២៥-១២៧៤) ស្ថិត​ក្នុងចំណោម​អ្នកការពារ​សេចក្តី​ជំនឿ ដែល​មាន​ភាព​ល្បីល្បាញ​បំផុត របស់​ពួក​ជំនុំ។ តែ​ក្នុងរយៈពេល៣ខែមុន​ពេល​គាត់​ស្លាប់ មានរឿង​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​គាត់​ផ្អាក​ការ​និពន្ធ​សៀវភៅ ស៊ូ​ម៉ា ស៊ីអូ​ឡូ​ជី​កា ដែល​ជា​កេរដំណែល​ដ៏​ធំធេង ក្នុង​ការងារ​បម្រើ​ព្រះ ក្នុង​ជីវិត​គាត់។ ខណៈ​ពេល​ដែល​លោក​អ័​គី​ឡា​កំពុង​ជញ្ជឹងគិត អំពី​ព្រះ​កាយ​ដ៏​ឈឺចាប់ និង​ព្រះ​លោហិត​ដែល​ហូរ​ចុះ របស់​ព្រះអង្គ​សង្គ្រោះ គាត់​មាន​ការ​​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​គាត់​មិន​អាច​សរសេរ​ពាក្យ​អ្វី​ទៀត ក្នុង​សៀវភៅ​នោះ។ គាត់​ក៏បាន​និយាយ​ថា ពេលនោះ​គាត់​មិន​អាច​បន្ត​និពន្ធ​សៀវភៅ​នោះ​ទៀត​ឡើយ ព្រោះ​​ពាក្យ​ដែល​គាត់​សរសេរ​ហាក់ដូចជា​ចំបើង មិន​អាច​ពិពណ៌នា​អំពី​សេចក្តីល្អ​ព្រះអង្គ​ឲ្យបាន​គ្រប់គ្រាន់​ឡើយ។ សាវ័ក​ប៉ុល​ក៏​ធ្លាប់​មានការ​ប៉ះពាល់​ចិត្ត​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ២កូរិនថូស គាត់​បាន​ពិពណ៌នា​ថា “ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូបកាយ ឬ​ក្រៅ​ពី​រូបកាយ​ក្តី ខ្ញុំ​មិនដឹង​ទេ មានតែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា អ្នកនោះ​បាន​លើកឡើង​ដល់​ស្ថាន​បរមសុខ ហើយ​បានឮ​ពាក្យ​ដែល​ថ្លែងប្រាប់​មិនបាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(១២:៣-៤)។ សាវ័ក​ប៉ុល និង​លោក​អ័​គី​ណា​ស​បាន​នាំ​យើង ជញ្ជឹង​អំពី​ភាព​ធំធេង​នៃ​សេចក្តីល្អ​របស់​ព្រះ ដែល​គ្មាន​ពាក្យ ឬ​ហេតុ​ផល​ណា​អាច​ពិពណ៌នា​បាន​ឡើយ។ លោក​អ័​គី​ណាស​បាន​ទទួលស្គាល់​ថា សំណេរ​របស់​គាត់ មិន​អាច​ពិពណ៌នា ឲ្យ​សមនឹង​ការ​លះបង់​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស។ តែ​សាវ័ក​ប៉ុល​បាន​បន្ត​សរសេរ​សំបុត្រ​គាត់​រហូតដល់​ចប់ ដោយ​ដឹង​ថា គាត់​មិន​អាច​ពិពណ៌នា ឬ​បញ្ចប់​ដោយ​កម្លាំង​ខ្លួនឯង​បាន​ឡើយ។…

Read article