អំណាចនៃព្រះបន្ទូលធ្វើការ
ពាក្យអញ ដែលចេញពីមាត់អញទៅ …គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ។ អេសាយ ៥៥:១១ លោកប៊ែន ម៉ាលខូមសិន(Ben Malcolmson) ជានិស្សិត ដែលគ្មានបទពិសោធន៍ក្នុងការលេងកីឡាបាល់ទាត់អាមេរិក តែបានក្លាយជាកីឡាករ ដែលមិនបានហ្វឹកហាត់នៅក្នុងក្រុម សម្រាប់ក្រុមជើងឯក របស់សកលវិទ្យាល័យកាលីហ្វូញ៉ាខាងត្បូង កាលពីឆ្នាំ២០០៧។ ក្នុ្ងងនាមគាត់ជាអ្នកកាសែតប្រចាំសាលា គាត់បានសម្រេចចិត្តសរសេរអត្ថបទ អំពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងដំណើរការនៃការសាកល្បងដ៏ពិបាក។ គាត់មិននឹកស្មានសោះថា គាត់បានជាប់ការប្រឡងចូលក្រុម ដែលមនុស្សជាច្រើនចង់ចូលរួមដែរ។ បន្ទាប់ពីបានចូលក្នុងក្រុមនោះហើយ ជំនឿរបស់គាត់បានជំរុញគាត់ ឲ្យស្វែងរកបំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់គាត់ ក្នុងឱកាសដែលគាត់មិននឹកស្នានដល់។ តែមិត្តរួមក្រុមរបស់គាត់មិនមានចំណាប់អារម្មណ៍ នៅក្នុងការជជែកអំពីសេចក្តីជំនឿទេ បណ្តាលឲ្យគាត់មានការបាក់ទឹកចិត្ត។ ខណៈពេលដែលគាត់អធិស្ឋានសូមការដឹកនាំពីព្រះ គាត់ក៏បានអានពាក្យក្រើនរំឭកដ៏មានអំណាច ក្នុងបទគម្ពីរអេសាយ ដែលក្នុងនោះព្រះទ្រង់មានបន្ទូលថា “ពាក្យអញ ដែលចេញពីមាត់អញទៅ …គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ (អេសាយ ៥៥:១១)។ ដោយសារការបណ្តាលចិត្តពីកណ្ឌគម្ពីរអេសាយ គាត់ក៏បានសម្រេចចិត្តចែកព្រះគម្ពីរដល់កីឡាករក្នុងក្រុមម្នាក់មួយក្បាលៗ។ គាត់ក៏បានជួបការបដិសេធន៍ម្តងទៀត។ តែជាច្រើនឆ្នាំក្រោយមក គាត់ក៏បានដឹងថា មានកីឡាករម្នាក់បានអានគម្ពីរដែលគាត់បានឲ្យ ហើយមុនពេលកីឡាករនោះបាត់បង់ជីវិតយ៉ាងសោកសៅ កីឡាករនោះក៏បានធ្វើបន្ទាល់ថា គាត់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះ ហើយស្រេកឃ្លានរកព្រះ…
Read article