ប្រព្រឹត្តចំពោះគ្នាជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ
មនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ ឯស្ត្រីចាស់ៗ ទុកដូចម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្តីបរិសុទ្ធសព្វគ្រប់។ ១ធីម៉ូថេ ៥:១-២ ពេលដែលអ្នកដឹកនាំម្នាក់បានសួរខ្ញុំថា តើខ្ញុំចង់ទៅនិយាយជាមួយគាត់ នៅកន្លែងដាច់ដោយឡែកទេ ខ្ញុំក៏បានឃើញឃែរិន(Karen) កំពុងអង្គុយនៅក្នុងបន្ទប់ប្រឹក្សាផ្លូវចិត្ត ដោយភ្នែកពណ៌ក្រហម និងទឹកភ្នែកជោកថ្ពាល់។ ឃែរិនមានអាយុ៤២ឆ្នាំ។ គាត់ចង់រៀបការ ហើយបុរសម្នាក់កំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះគាត់។ តែបុរសនោះជាចៅហ្វាយនាយរបស់គាត់ ហើយថែមទាំងមានប្រពន្ធទៀត។ បន្ទាប់ពីបងប្រុសគាត់បានធ្វើបាបគាត់ ហើយឪពុកគាត់ក៏ខ្វះសេចក្តីស្រឡាញ់ ចំពោះគាត់ គាត់ក៏បានដឹងថា គាត់ងាយនឹងរងគ្រោះដោយសារមនុស្សប្រុស។ ការមានសេចក្តីជំនឿឡើងវិញ បានផ្តល់ឲ្យគាត់នូវព្រំដែនថ្មី សម្រាប់រស់នៅ តែគាត់នៅតែចង់មានគ្រួសារ ហើយការរស់នៅដោយមិនឃើញមានបុរសណាម្នាក់ មានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះគាត់ គឺប្រៀបដូចជាទារុណកម្មសម្រាប់អ្នក។ បន្ទាប់ពីយើងបានជជែកគ្នាហើយ ខ្ញុំ និងឃែរិនក៏បានឱនក្បាលអធិស្ឋានជាមួយគ្នា។ ហើយនៅក្នុងការអធិស្ឋានដ៏មានអំណាច ដោយស្មោះត្រង់ ឃែរិនក៏បានសារភាពនៅចំពោះព្រះ អំពីការល្បួងដែលគាត់កំពុងជួប និងបានប្ដេជ្ញាចិត្តថា នឹងឈប់មានទំនាក់ទំនងជាមួយចៅហ្វាយនាយរបស់គាត់ទៀត ហើយថ្វាយសេចក្តីប្រាថ្នារបស់គាត់ដល់ព្រះ។ គាត់ក៏បានចាកចេញពីបន្ទប់ប្រឹក្សាយោបល់ ដោយមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។ នៅថ្ងៃនោះ ខ្ញុំក៏បាននឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ឲ្យយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដូចជាបងប្អូនប្រុសស្រី ក្នុងជំនឿ(១ធីម៉ូថេ ៥:១-២)។ របៀបដែលយើងចាត់ទុកអ្នកដទៃជាអ្វីមួយ ជាកត្តាកំណត់របៀបដែលយើងទំនាក់ទំនងជាមួយពួកគេ ហើយក្នុងលោកិយដែលងាយនឹងបដិសេធន៍…
Read article