ដើម្បីដំណឹងល្អ
ដើម្បីឲ្យបានតាក់តែងសេចក្តីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។ ទីតុស ២:១០ កាលពីឆ្នាំ១៩១៦ លោកនេលសិន(Nelson) បានបញ្ចប់ការសិក្សានៅសាលាពេទ្យ ក្នុងស្រុកកំណើតគាត់ នៅរដ្ឋវើជីនា។ ក្រោយមក ក្នុងឆ្នាំដដែលនោះ គាត់ និងភរិយាគាត់ដែលទើបរៀបការបាន៦ខែ ក៏បានធ្វើដំណើរមកដល់ប្រទេសចិន។ គាត់ក៏បានក្លាយជាពេទ្យវះកាត់ នៅមន្ទីរពេទ្យសេចក្តីស្រឡាញ់ និងមេត្តាករុណា ក្នុងវ័យ២៤ឆ្នាំ ជាមន្ទីរពេទ្យតែមួយ ក្នុងតំបន់ដែលមានជនជាតិចិនរស់នៅយ៉ាងហោចណាស់២លាននាក់។ លោកនេលសិនក៏បានរស់នៅជាមួយគ្រួសារគាត់ ក្នុងតំបន់នោះ អស់រយៈពេល២៤ឆ្នាំ ដោយគ្រប់គ្រងមន្ទីរពេទ្យ ធ្វើការវះកាត់អ្នកជំងឺ និងផ្សាយដំណឹងល្អដល់មនុស្សរាប់ពាន់នាក់។ កាលពីមុនជនជាតិចិនដែលមិនទុកចិត្តជនបរទេស បានហៅលោកនេលសិន ប៊ែលថា “បីសាចបរទេស” តែក្រោយមក គេក៏បានហៅគាត់ថា “អ្នកប្រុសប៊ែលជាអ្នកស្រឡាញ់ជនជាតិចិន”។ នៅសម័យក្រោយមក កូនស្រីរបស់គាត់គឺ អ្នកស្រីរស់(Ruth) ក៏បានរៀបការជាមួយលោកប៊ីលី ក្រាហាំ(Billy Graham) ដែលជាអ្នកផ្សាយដំណឹងល្អ។ ទោះលោកនេលសិនជាគ្រូពេទ្យឆ្នើម និងជាគ្រូបង្រៀនព្រះគម្ពីរក៏ដោយ ក៏ជំនាញរបស់គាត់មិនមែនជាកត្តាចម្បង ដែលបានទាក់ទាញមនុស្សជាច្រើនឲ្យស្គាល់ព្រះយេស៊ូវនោះទេ តែគឺដោយសារចរិយាសម្បត្តិ និងរបៀបដែលគាត់បង្ហាញឲ្យគេឮដំណឹងល្អ តាមរយៈការរស់នៅរបស់គាត់ទៅវិញទេ ដែលបានបណ្តាលចិត្តឲ្យគេជឿព្រះយេស៊ូវ។ ក្នុងសំបុត្រដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកទីតុស ជាអ្នកដឹកនាំសាសន៍ដទៃដ៏ក្មេងវ័យ ដែលកំពុងថែទាំពួកជំនុំ នៅកោះក្រេត គាត់បានមានប្រសាសន៍ថា ការរស់នៅដោយមានចរិយាសម្បត្តិដូចព្រះគ្រីស្ទ…
Read article