រង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់
ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់។ បរិទេវ ៣:២៤ ខណៈពេលដែលរដូវកាលវិស្សមកាលកំពុងឈានចូលមកដល់ ទំនិញដែលយើងបានទិញតាមអនឡាញមានការពន្យារពេល ដោយសារមានការកម្មុងច្រើនពេកពីអតិថិជន។ ខ្ញុំនៅចាំថា មានពេលមួយ ក្រុមគ្រួសារខ្ញុំសុខចិត្តទៅទិញឥវ៉ាន់ នៅហាងទំនិញដោយផ្ទាល់ ព្រោះយើងមិនអាចគ្រប់គ្រងល្បឿនរបស់អ្នកដឹកជញ្ជូនបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ម្តាយខ្ញុំបានចុះឈ្មោះបើកគណនី ដែលរាប់បញ្ចូលការដឹកជញ្ជូនឆាប់រហ័ស ដូចនេះ យើងក៏មានការរំពឹងចង់បានខុសពីមុន។ សព្វថ្ងៃនេះ ដោយសារគេធានាថា នឹងដឹកជញ្ជូនឥវ៉ាន់ដល់ផ្ទះ ក្នុងរយៈពេលយ៉ាងយូរ២ថ្ងៃ នោះយើងក៏មានទម្លាប់ទទួលសេវាកម្មដឹកជញ្ជូនឆាប់រហ័ស ហើយក៏មានការនឿយណាយ ពេលណាការដឹកជញ្ជូនមានការពន្យារពេល។ យើងកំពុងរស់នៅ ក្នុងពិភពលោក ដែលមានទម្លាប់ទទួលសេវាកម្មឆាប់រហ័ស ហើយការរង់ចាំអាចមានការពិបាក។ តែក្នុងជីវិតខាងវិញ្ញាណ ព្រះទ្រង់នៅតែប្រទានរង្វាន់ដល់អ្នកណាដែលមានចិត្តអត់ធ្មត់ ក្នុងការរង់ចាំ។ កាលហោរាយេរេមានិពន្ធកណ្ឌគម្ពីរបរិទេវ ពួកអ៊ីស្រាអែលកំពុងតែសោកសង្រេង ដោយសារកងទ័ពចក្រភពបាប៊ីឡូនបានបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ហើយពួកគេប្រឈមមុខដាក់បញ្ហាជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលមានភាពវឹកវរនោះអ្នកនិពន្ធកណ្ឌគម្ពីរនេះបានអះអាងដោយចិត្តក្លាហានថា ដោយសារគាត់ទុកចិត្តថា ព្រះទ្រង់នឹងបំពេញតម្រូវការគាត់ នោះគាត់នឹងរង់ចាំព្រះអង្គ(បរិទេវ ៣:២៤)។ ព្រះទ្រង់ជ្រាបថា យើងងាយនឹងមានចិត្តថប់បារម្ភ ពេលណាព្រះអង្គក្រឆ្លើយតបការអធិស្ឋានរបស់យើង។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ដោយរំឭកយើងថា យើងត្រូវរង់ចាំព្រះអង្គ។ យើងមិនចាំបាច់ត្រូវព្រួយបារម្ភឡើយ ព្រោះ “សេចក្តីមេត្តាករុណារបស់ព្រះអង្គ មិនចេះផុតឡើយ”(ខ.២២)។ ផ្ទុយទៅវិញ ដោយជំនួយមកពីព្រះ…
Read article