ការរត់ប្រណាំងខាងវិញ្ញាណ
ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ។ ១កូរិនថូស ៩:២៥ អាជីពរបស់កីឡាករបាល់ទាត់ជម្រើសជាតិអាមេរិក មានរយៈតែ៣ឆ្នាំកន្លះជាមធ្យម ជារយៈពេលដ៏ខ្លី នេះបើយោងតាមវិបសាយ statista.com។ តែក្រោយមក លោកថម ប្រេឌី(Tom Brady) ដែលជាខ្សែប្រយុទ្ធក៏បាននាំឲ្យមានការផ្លាស់ប្តូរ។ កាលពីឆ្នាំ២០២១ គាត់បានចាប់ផ្តើមរដូវកាលនៃការប្រកួតជាលើកទី២២របស់គាត់ ពេលគាត់មានអាយុ៤៤ឆ្នាំ។ តើគាត់អាចធ្វើដូចនេះបាន ដោយរបៀបណា? របបអាហារដ៏ម៉ឺងម៉ាត់ និងការហាត់ប្រាណជាប្រចាំ ប្រហែលជាបានជួយឲ្យគាត់នៅតែអាចមានសមត្ថភាពប្រកួតបានយូរជាងកីឡាករដទៃ។ ចិញ្ចៀនទាំង៧ដែលលោកប្រេឌីបានទទួលជាពានរង្វាន់ បាននាំឲ្យគេហៅគាត់ថា កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់ជម្រើសជាតិអាមេរិក។ តែវាជារហ័សនាម ដែលគាត់អាចទទួលបាន ដោយសារការប្ដេជ្ញាចិត្ត និងការលះបង់ក្នុងជីវិត ដើម្បីសម្រេចនូវគោលដៅរបស់គាត់។ សាវ័កប៉ុលបានទទួលស្គាល់ថា កីឡាករនៅសម័យគាត់ ក៏មានផ្នត់គំនិតស្រដៀងនេះផងដែរ(១កូរិនថូស ៩:២៤)។ តែគាត់ក៏បានដឹងផងដែរថា ទោះពួកគេបានហ្វឹកហាត់ច្រើនប៉ុណ្ណាក៏ដោយ ភាពរុងរឿងរបស់ពួកគេនឹងសាបរលាបទៅវិញ នៅពេលអនាគត។ ដូចនេះ គាត់ក៏បានមានប្រសាសន៍ថា យើងមានឱកាសរស់នៅថ្វាយព្រះយេស៊ូវ ដែលនាំឲ្យយើងទទួលលទ្ធផលដ៏អស់កល្បជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងនិយាយព្រលយពាក្យថា បើកីឡាករបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឲ្យបានរង្វាន់ នោះតើយើងត្រូវប្រឹងប្រែងជាងអម្បាលម៉ាន ដើម្បីឲ្យបាន “មកុដដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច”(ខ.២៥)។ យើងហ្វឹកហាត់មិនមែនដើម្បីឲ្យបានសង្គ្រោះនោះទេ…
Read article