ក្តីសង្ឃឹម សម្រាប់អ្នកងាកបែរមករកព្រះវិញ
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ។ យេរេមា ១៩:៣ កាលពីឆ្នាំ១៩៧៩ លោកគេព្រាល បាខេយ(Gabriel Barkay) ជាអ្នកបុរាណវត្ថុវិទូ ដែលបានធ្វើកំណាយរកឃើញក្រាំងតូចៗពីរធ្វើពីប្រាក់។ គេបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការពន្លាតក្រាំងប្រាក់នោះ យ៉ាងប្រុងប្រយ័ត្នបំផុត ហើយក៏បានឃើញបទគម្ពីរជនគណនា ៦:២៤-២៦ ដែលគេបានឆ្លាក់នៅលើក្រាំងនីមួយៗថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ”។ អ្នកជំនាញបានធ្វើការសន្និដ្ឋានថា គេបានបង្កើតក្រាំងទាំង២នោះ នៅសតវត្សរ៍ទី៧ មុនគ្រីស្ទសករាជ គឺជាសម្រង់ខគម្ពីរដែលមានអាយុចាស់ជាងគេបំផុត ដែលគេបានរកឃើញ ក្នុងពិភពលោក។ ទីកន្លែងដែលគេបានរកឃើញក្រាំងទាំងនោះ ក៏មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ កាលនោះ លោកបាខេយកំពុងធ្វើកំណាយរកវត្ថុបុរាណ នៅក្នុងរូងភ្នំមួយ ក្នុងជ្រលងហ៊ីនណំម ជាកន្លែងដែលហោរាយេរេមា បានប្រាប់ប្រជាជនយូដាថា ព្រះទ្រង់នឹងប្រហារជីវិតពួកគេ ដោយសារពួកគេបានយកកូនខ្លួនឯងធ្វើជាយញ្ញបូជាថ្វាយរូបព្រះ(យេរេមា ១៩:៤-៦)។ ជ្រលងភ្នំនោះ ជាកន្លែងដែលមានអំពើសាហាវព្រៃផ្សៃនោះ បានជាព្រះយេស៊ូវបានប្រើពាក្យ “គេហេណា”(ម៉ាថាយ ២៣:៣៣) ដើម្បីឆ្លុះបញ្ចាំងអំពីស្ថាននរក (គេហេណា ជាទម្រង់ពាក្យជាភាសាក្រិក សម្រាប់ឈ្មោះ “ជ្រលងហ៊ីនណំម” ជាភាសាហេព្រើរ)។ ប្រហែលជាមាននរណាម្នាក់បានឆ្លាក់បទគម្ពីរនេះ…
Read article