អរព្រះគុណព្រះ នៅពេលដែលថ្ងៃច័ន្ទមកដល់
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង។ សាស្តា ២:២៤ ខ្ញុំធ្លាប់មានការភ័យខ្លាច ចំពោះថ្ងៃច័ន្ទ។ ជួនកាល ពេលណាខ្ញុំចុះពីរថភ្លើង ដើរទៅកន្លែងធ្វើការ ខ្ញុំក៏បានអង្គុយនៅស្ថានីយរថភ្លើង ដោយព្យាយាមពន្យារពេលយ៉ាងហោចណាស់ឲ្យបានពីរបីនាទី មុននឹងដើរទៅរកអាគាការិយាល័យ។ បេះដូងខ្ញុំក៏បានដើរញាប់ ខណៈពេលដែលខ្ញុំមានការព្រួយបារម្ភខ្លាចមិនបានបញ្ចប់កិច្ចការ ឲ្យបានមុនថ្ងៃផុតកំណត់ និងមិនចង់ជួបចៅហ្វាយនាយដែលមានការផ្លាស់ប្តូរអារម្មណ៍ឆាប់រហ័ស។ អ្នកខ្លះអាចមានការពិបាក នៅក្នុងការចូលទៅក្នុងសប្តាហ៍មួយទៀត ដែលមានការព្រួយបារម្ភច្រើន។ យើងប្រហែលមានអារម្មណ៍ថា ពិបាកពេក ឬគេមិនឲ្យតម្លៃយើង នៅកន្លែងធ្វើការ។ ស្តេចសាឡូម៉ូនបានពិពណ៌នា អំពីការលំបាកនៃការងារ យ៉ាងដូចនេះថា “ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្តីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ? ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្តីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ”(សាស្តា ២:២២-២៣)។ បទគម្ពីរនេះមិនបានប្រាប់យើង អំពីការងារដែលមានការពិបាកតិចជាង ឬមានរង្វាន់ច្រើនជាងនោះទេ តែបានបង្រៀនយើង ឲ្យផ្លាស់ប្តូរផ្នត់គំនិតរបស់យើង(ខ.២៤)។ ទោះការងារយើងមានការពិបាកយ៉ាងណាក៏ដោយ បទគម្ពីរសាស្តាបានលើកទឹកចិត្តយើង ឲ្យ “រកឃើញការស្កប់ចិត្ត” នៅក្នុងការងារនោះ ដោយជំនួយមកពីព្រះ(ខ.២៤)។ ការស្កប់ចិត្តនោះប្រហែលកើតមាន ពេលណាព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យបង្ហាញចេញនូវចារិកលក្ខណៈដូចព្រះគ្រីស្ទ។ ឬនៅពេលដែលយើងបានឮនរណាម្នាក់បានទទួលព្រះពរ តាមរយៈកិច្ចការរបស់យើង។ ឬក៏នៅពេលដែលយើងនឹកចាំ អំពីប្រាជ្ញា ដែលព្រះទ្រង់ប្រទាន ដើម្បីប្រឈមមុខដាក់ស្ថានភាពដ៏ពិបាកជាដើម។ ទោះការងារយើងមានការពិបាក…
Read article