តើប្រកបដោយប្រាជ្ញា ឬល្ងង់ខ្លៅ?
ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ។ អេភេសូរ ៥:១៧ កាលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានទិញកាសែតម៉ាញេមួយ ពីមិត្តភក្តិម្នាក់ ក្នុងក្រុមយុវជន។ កាសែតចម្រៀងនោះ មានផ្ទុកទៅដោយបទចម្រៀងរបស់ក្រុមចម្រៀងគ្រីស្ទបរិស័ទសម័យទំនើប។ ប៉ារបស់ខ្ញុំបានចម្រើនវ័យធំឡើងក្នុងគ្រួសារកាន់សាសនាហិណ្ឌូ តែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ។ គាត់មិនគាំទ្រឲ្យខ្ញុំស្តាប់បទចម្រៀងទាំងនោះទេ។ គាត់គ្រាន់តែចង់ឲ្យយើងយកបទចម្រៀងថ្វាយបង្គំមកចាក់ស្តាប់ក្នុងផ្ទះយើងប៉ុណ្ណោះ។ ខ្ញុំក៏បានពន្យល់ប្រាប់គាត់ថា បទចម្រៀងទាំងនោះជាបទចម្រៀងរបស់ក្រុមចម្រៀងគ្រីស្ទានទេ តែគាត់នៅតែមិនផ្លាស់ប្តូរគំនិត។ មួយរយៈក្រោយមក គាត់ក៏បានប្រាប់ខ្ញុំឲ្យសាកស្តាប់បទចម្រៀងទាំងនោះឲ្យបានមួយសប្តាហ៍ ហើយធ្វើការសង្កេតមើលថា បទចម្រៀងទាំងនោះនាំខ្ញុំ ចូលទៅជិតព្រះ ឬនាំខ្ញុំឆ្ងាយពីព្រះអង្គ។ នេះជាយោបល់ប្រកបដោយប្រាជ្ញា ដែលមានប្រយោជន៍។ មានរឿងជាច្រើនក្នុងជីវិត ដែលយើងអាចដឹងច្បាស់ថា ជារឿងត្រឹមត្រូវ ឬខុស តែជាញឹកញាប់ មានរឿងជាច្រើន ដែលយើងមានការពិបាកក្នុងការពិភាក្សាគ្នារកខុសត្រូវ(រ៉ូម ១៤:១-១៩)។ ហេតុនេះហើយ យើងអាចស្វែងរកប្រាជ្ញា ក្នុងព្រះគម្ពីរ ដើម្បីធ្វើការសម្រេចចិត្តធ្វើអ្វីមួយ។ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងអេភេសូរថា “ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ”(អេភេសូរ ៥:១៥)។ សាវ័កប៉ុលដឹងថា គាត់មិនអាចមានវត្តមាននៅជាមួយពួកគេ នៅទីនោះ ជារៀងរហូត ឬផ្តល់យោបល់ឲ្យបានគ្រប់ពេលនោះឡើយ។ បើពួកគេចង់ “លៃយកឱកាសឲ្យទាន់ពេល ពីព្រោះសម័យនេះអាក្រក់ណាស់”…
Read article