November 10, 2022

You are here:
កេរដំណែលនៃមិត្តភាព

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើតមក​សំរាប់​គ្រាលំបាក​ដែរ។ សុភាសិត ១៧:១៧ ខ្ញុំ​បាន​ជួប​គាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ កាល​ខ្ញុំ​កំពុង​បង្រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស និង​កីឡា​បាល់បោះ នៅ​វិទ្យាល័យ ហើយ​គាត់​ជា​សិស្ស​ដែល​មាន​កម្ពស់​ខ្ពស់ និង​មាឌធំ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចូលក្នុង​ក្រុមកីឡា​បាល់បោះ​របស់ខ្ញុំ ហើយក៏​បាន​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​បង្រៀន។ មិត្តភាព​ក៏បាន​កើតមាន​រវាង​យើង​ទាំងពីរ។ មិត្តភក្ដិ​ដដែល​នេះ​ក៏បាន​បម្រើការ ជាមួយ​ខ្ញុំ ជា​អ្នក​កែសម្រួល​អត្ថបទ​ជាមួយ​ខ្ញុំ អស់​ជាច្រើន​ឆ្នាំ។ ក្នុង​ពិធី​ចូលនិវត្តន៍​របស់ខ្ញុំ គាត់​ក៏បាន​ឡើង​ចែកចាយ អំពី​កេរដំណែល​នៃ​មិត្តភាព​ដែល​យើង​មាន​ជាមួយគ្នា តាំង​ពី​យូរ​មក​ហើយ។ ចុះ​ចំណែក​ឯ​មិត្តភក្តិ​ដែល​មាន​ចំណងទាក់ទង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​លើកទឹកចិត្ត​យើង និង​នាំយើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​? បទ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មិត្តភាព​មាន​ធាតុផ្សំ​ពីរ​យ៉ាង ដែល​បាន​លើកទឹកចិត្ត​យើង។ ទីមួយ មិត្ត​ភក្តិ​ពិតប្រាកដ​ផ្តល់​ឲ្យ​យើង​នូវ​យោបល់​ដ៏​មានតម្លៃ ទោះ​វា​ជា​យោបល់ ដែល​គាត់​ពិបាក​ឲ្យ ឬ​យើង​ពិបាក​ទទួល​ក៏ដោយ(២៧:៦) គឺ​ដូច​មាន​សេចក្តី​ចែងថា : “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ”។ ទីពីរ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង ហើយ​ងាយ​ទំនាក់ទំនង មាន​សារៈសំខាន់ ក្នុង​ពេល​ដែល​មានរឿង​វិបត្តិ គឺ​ដូច​មាន​សេចក្តី​ចែងថា : “អ្នកមួយ​ដែល​នៅ​ជិតខាង​ខ្លួន នោះ​វិសេស​ជាង​បងប្អូន​ដែល​នៅ​ឆ្ងាយ​វិញ”(ខ.១០)។ ការ​ធ្វើដំណើរ​ក្នុង​ជីវិត តែម្នាក់ឯង មិនមែន​ជាការល្អ​ទេ។ គឺ​ដូចដែល​ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅតែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន”(សាស្ដា…

Read article