រឿងល្អ និងការឈឺចាប់
ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក។ លោកុប្បត្ដិ ៤៥:៥ ហ្វេង លូលូ (Feng Lulu) បានជួបជុំគ្រួសារកំណើតរបស់នាងវិញ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល៣ទសវត្សរ៍។ កាលនាងនៅក្មេងចេះដើរតេសតាស់ នាងត្រូវគេចាប់ជំរិត ពេលនាងកំពុងលេងនៅក្រៅផ្ទះ តែប្រហែល៣០ឆ្នាំក្រោយមក ទីបំផុត សមាគមន៍ស្រ្តីចិនក៏បានរកឃើញទីតាំងរបស់នាង។ នាងមិនបានចាំថា ខ្លួនឯងជាកូនរបស់នរណាទេ ដោយសារគេបានចាប់ជំរិតនាង កាលនាងនៅក្មេងពេក។ នាងបានចម្រើនវ័យធំឡើង ដោយជឿថា ឪពុកម្តាយនាងបានលក់នាងឲ្យគេ ដោយសារគ្មានលទ្ធភាពចិញ្ចឹមនាង ដូចនេះ ពេលដែលនាងបានដឹងការពិត នាងមានសំណួរ និងអារម្មណ៍លាយឡំជាច្រើន។ កាលលោកយ៉ូសែបបានជួបជុំជាមួយបងប្អូនគាត់វិញ គាត់ក៏ទំនងជាមានអារម្មណ៍ច្របូកច្របល់ផងដែរ។ គាត់ត្រូវពួកបងៗលក់ ឲ្យធ្វើជាទាសករក្នុងទឹកដីអេស៊ីព្ទ កាលគាត់នៅក្មេង។ ទោះគាត់បានឆ្លងកាត់ជីវិតផ្លាស់ប្តូរដ៏ឈឺចាប់ជាបន្តបន្ទាប់ក៏ដោយ ក៏ព្រះទ្រង់បានលើកគាត់ឡើង ឲ្យក្លាយជាអ្នកមានអំណាចម្នាក់ក្នុងនគរអេស៊ីព្ទ។ ពេលពួកបងប្រុសគាត់បានមកនគរអេស៊ីព្ទដើម្បីទិញស្បៀងអាហារ ក្នុងអំឡុងពេលមានគ្រោះអត់ឃ្លាន ពួកគេក៏បានទៅទិញស្បៀងអាហារដោយផ្ទាល់ពីគាត់ ដោយមិនបានស្គាល់គាត់។ លោកយ៉ូសែបទទួលស្គាល់ថា ព្រះទ្រង់បានប្រោសលោះកំហុសរបស់ពួកគេហើយ បានជាគាត់ប្រាប់ពួកគេថា ព្រះអង្គបានប្រើកំហុសរបស់ពួកគេដើម្បី ជួយសង្គ្រោះជីវិតពួកគេ ដោយសេចក្តីប្រោសប្រាណយ៉ាងធំ(លោកុប្បត្តិ ៤៥:៧)។ លោកយ៉ូសែបមិនបាននិយាយការពារទង្វើដ៏ឈឺចាប់ដែលពួកគេបានធ្វើមកលើគាត់នោះឡើយ តែគាត់បាននិយាយយ៉ាងច្បាស់ថា ពួកគេបានលក់គាត់(ខ.៥)។ ជួនកាល យើងព្យាយាមប្រើគំនិតវិជ្ជមានខ្លាំងពេក មកលើរឿងពិបាកៗ ដោយគ្រាន់តែផ្តោតទៅលើការល្អ…
Read article