អំពើសប្បុរសធម៌តូចៗ ដែលនាំឲ្យមានអំណរ
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ។ កូល៉ុស ៣:១២ អាមែនដា(Amanda) ធ្វើការជាគ្រូពេទ្យមើលថែអ្នកជំងឺនៅតាមផ្ទះ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយទៀត។ ជាញឹកញាប់ នាងនាំកូនស្រីអាយុ១១ឆ្នាំ ឈ្មោះរូប៊ី(Ruby) ទៅជាមួយនាងផងដែរ។ ដើម្បីឲ្យមានការងារធ្វើ រូប៊ីក៏បានចាប់ផ្តើមសួរអ្នករស់នៅក្នុងផ្ទះទាំងនោះថា “បើអ្នកអាចមានរបស់បីយ៉ាង តើអ្នកចង់បានអ្វីខ្លះ?” នាងក៏បានកត់ទុកចម្លើយរបស់ពួកគេ ក្នុងសៀវភៅកត់ត្រារបស់នាង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ភាគច្រើនពួកគេចង់បានតែរបស់កំប៉ិចកំប៉ុក ដែលមានដូចជា សាច់ក្រកមកពីទីក្រុងវីយែន នំសូកូឡា ឈីស និងផ្លែប័រជាដើម។ ដូចនេះ រូប៊ីក៏បានរៃអង្គាសប្រាក់ ដើម្បីជួយបំពេញក្តីប្រាថ្នាដ៏សាមញ្ញរបស់ពួកគេ។ នាងក៏បានចែកអំណោយទាំងនោះ ដល់ពួកគេ ដោយក្តីស្រឡាញ់ដ៏កក់ក្តៅ។ នាងនិយាយថា រឿងនេះពិតជាបានលើកទឹកចិត្តនាង ឲ្យមានក្តីអំណរណាស់។ ពេលណាយើងបង្ហាញចេញនូវក្តីអាណិត និងចិត្តសប្បុរស ដូចរូប៊ី យើងក៏ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះនៃយើង ដែល “ទ្រង់ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្តីសប្បុរសដ៏ធំទូលាយ”(ទំនុកដំកើង ១៤៥:៨)។ ហេតុនេះហើយ សាវ័កប៉ុលបានជំរុញយើង ដែលជារាស្រ្តទ្រង់ ឲ្យ…
Read article