November 14, 2022

You are here:
សេចក្តីស្រឡាញ់របស់ព្រះខ្ពស់ដល់ស្ថានសួគ៌

ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃមេឃ។ ទំនុកដំកើង ៥៧:១០ កាលពី​ឆ្នាំ១៩១៧ លោ​កហ្វ្រេ​ដរី​ក លេហ​មែន(Frederick Lehman) ដែល​ជា​អ្នកជំនួញ​ម្នាក់​នៅ​រដ្ឋ​កា​លី​ហ្វូ​ញ៉ា បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ គាត់​ក៏បាន​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “សេចក្តី​ស្រឡាញ់​របស់​ព្រះ”។ គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ឲ្យ​និពន្ធ​បាន​ពីរ​ល្បះ​ដំបូង តែ​គាត់​ក៏បាន​ជាប់​គាំង​នៅ​ល្បះ​ទី៣។ គាត់​ក៏បាន​នឹក​ចាំ អំពី​កំណាព្យ​មួយ​បទ ដែលគេ​បាន​រក​ឃើញ​ប៉ុន្មាន​ឆ្នាំមុន នៅ​លើ​ជញ្ជាំង​ក្នុង​ពន្ធ​ធនាគារ​មួយ។ អ្នកទោស​ម្នាក់​បាន​ឆ្លាក់​បទ​កំណាព្យ​នោះ នៅ​លើ​ថ្ម ដោយ​បង្ហាញ​ចេញ​នូវ​ការយល់​ដឹង​ដ៏​ជ្រាលជ្រៅ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ បទ​កំណាព្យ​នោះ​មាន​អត្ថន័យ ដូច​បទចម្រៀង​ដែល​លោក​លេហ​មែន​កំពុង​និពន្ធ។ ដូចនេះ គាត់​ក៏បាន​ដាក់បញ្ចូល​បទ​កំណាព្យ​នោះ នៅក្នុង​ល្បះ​ទី៣​នៃ​បទចម្រៀង​គាត់​តែម្តង។ នៅពេល​ខ្លះ យើង​ជួបប្រទះ​ភាព​អន់ថយ​ដ៏​ពិបាក ដូច​លោក​លេហ​មែន និង​កវី​កំណាព្យ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​អស់សង្ឃឹម យើង​ចាំបាច់​ត្រូវ​នឹក​ចាំ អំពី​ព្រះបន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ ដោយ “ជ្រកនៅ​ក្រោមម្លប់​នៃ​ស្លាប​ទ្រង់”(ទំនុកដំកើង ៥៧:១)។ យើង​ចាំបាច់​ត្រូវ​ស្រែក​រក​ព្រះ ពេល​យើង​មាន​បញ្ហា(ខ.២) ដោយ​ទូល​ថ្វាយព្រះ​អង្គ អំពី​ទុក្ខ​លំបាក និង​ការភ័យខ្លាច ដែល​យើង​មាន “នៅ​កណ្តាល​ហ្វូង​សឹង្ហ”(ខ.៤)។ មិនយូរ​ប៉ុន្មាន យើង​នឹង​នឹក​ចាំ​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ កាលពីមុន ហើយ​ចូលរួម​ជាមួយ​ស្តេច​ដាវីឌ ដែល​មាន​បន្ទូល​ថា “ទូលបង្គំ​នឹង​ច្រៀង​សរសើរ ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ ហើយនឹង​ស៊ុង​អញ​អើយ…

Read article