តើអ្នកជឿព្រះបន្ទូលព្រះទេ?
តើអ្នកជឿព្រះបន្ទូលព្រះទេ?1 អស់ជាច្រើនសតវត្សរ៍មកហើយ ដែលពួកជំនុំបានទប់ទល់ការរិះគន់ដ៏ធ្ងន់ធ្ងរ និងការសង្ស័យ មកលើភាពអាចទុកចិត្តបាននៃព្រះគម្ពីរ។ នៅថ្ងៃនេះ លោកគ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul ) ដាស់តឿនយើង មិនឲ្យមានការសង្ស័យមកលើព្រះបន្ទូលដែលមិនចេះខុសរបស់ព្រះ។ អត្ថបទ ភាពអាចទុកចិត្តបាននៃព្រះគម្ពីរ ប្រហែលជាត្រូវបានគេចាត់ទុកជាបញ្ហាដែលចម្រូងចម្រាស់បំផុត ក្នុងជំនឿគ្រីស្ទបរិស័ទ។ ជាង២០០ឆ្នាំមកហើយ ពួកជំនុំបានទទួលរងការរិះគន់ធ្ងន់ធ្ងរ និងការសង្ស័យមកលើភាពអាចទុកចិត្តបាននៃព្រះបន្ទូលព្រះ ហេតុនេះហើយ សូម្បីតែគ្រីស្ទបរិស័ទក្នុងពេលបច្ចុប្បន្ន ក៏មានការបែកបាក់គ្នា ដោយសារបញ្ហានៃការទុកចិត្តដែលពួកគេមាន មកលើព្រះគម្ពីរ ដែលជាព្រះបន្ទូលព្រះ។ ហើយខ្ញុំសូមរំឭកអ្នកថា នេះជាចំណុចដែលងាយរងគ្រោះបំផុតរបស់យើង។ កាលព្រះគ្រីស្ទកំពុងទទួលរងទុក្ខវេទនា និងភាពឯកោ ព្រះអង្គបានមានបន្ទូលថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។ ខ្ញុំនឹងជឿព្រះអង្គ។ ព្រះអង្គបានមានបន្ទូលហើយ។ បើយើងគ្រាន់តែជឿថា ព្រះពិតជាមានមែន ទោះជីវិតយើងជាគ្រីស្ទបរិស័ទ ឬក៏អត់ ក៏មិនមានអ្វីខុសប្លែកគ្នាឡើយ។ ទាល់តែយើងជឿព្រះអង្គ ហើយមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ ទើបជីវិតយើងមានការខុសប្លែក។ តើអ្នកជឿព្រះអង្គទេ ពេលដែលព្រះអង្គមានបន្ទូល? ខ្ញុំយល់ឃើញថា នេះជាការល្បងលដែលយើងកំពុងឆ្លងកាត់នៅថ្ងៃនេះ គឺការល្បងលឲ្យដឹងថា យើងកំពុងរស់នៅដោយជឿព្រះបន្ទូលព្រះ…
Read article