បង្កើនការប្រុងប្រយ័ត្ន
ត្រូវឲ្យឯងរាល់គ្នាប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការ ដែលភ្នែកឯងបានឃើញ។ ចោទិយកថា ៤:៩ មានបុរសម្នាក់បានទៅជិះស្គីកម្សាន្តជាមួយមិត្តភក្តិ។ នៅច្រកចូលកន្លែងជិះស្គី ពួកគេឃើញផ្លាកសញ្ញាដាស់តឿនអំពីគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីការបាក់ស្រុតព្រឹលទឹកកក ហើយពួកគេក៏បានចាប់ផ្តើមជិះក្តាររអិលលើព្រឹលទឹកកកចុះពីលើជម្រាលភ្នំមក។ នៅក្នុងដំណើរចុះមកចង្កេះភ្នំជាលើកទី២ មានគេស្រែកប្រាប់ពួកគេថា មានការបាក់ស្រុតព្រឹលទឹកកក។ អ្នកខ្លះបានរិះគន់គាត់ ហើយថាគាត់ទើបតែចេះជិះស្គីលើព្រឹលទឹកកក។ តែតាមពិត គាត់ជាអ្នកនាំគេជិះស្គីដែលមានលិខិតបញ្ជាក់ការបណ្តុះបណ្តាល អំពីការបាក់ស្រុតព្រឹលទឹកកក នៅតំបន់ភ្នំ។ អ្នកស្រាវជ្រាវម្នាក់បានមានប្រសាសន៍ថា អ្នកជិះស្គី និងជិះក្តាររអិល ដែលបានទទួលបណ្តុះបណ្តាលច្រើនបំផុត គឺទំនងជាងាយនឹងបោកប្រាស់ខ្លួនឯង ញឹកញាប់ជាងគេ។ អ្នកជិះក្តាររអិលនោះបានបាត់បង់ជីវិត ដោយសារគាត់គិតថា ការបាក់ស្រុតព្រឹលទឹកកកនោះមិនទំនងជានឹងកើតមាន។ កាលពួកអ៊ីស្រាអែលត្រៀមខ្លួនចូលទឹកដីសន្យា ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ មានការប្រុងប្រយ័ត្នជានិច្ច។ ដូចនេះ ព្រះអង្គបានបង្គាប់ពួកគេឲ្យស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ(ចោទិយកថា ៤:១-២) ហើយនឹកចាំ អំពីការដាក់ទោសរបស់ព្រះអង្គ មកលើអ្នកដែលមិនស្តាប់បង្គាប់(ខ.៣-៤)។ ពួកគេចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការពិនិត្យមើលការប្រព្រឹត្ត និងចិត្តរបស់ខ្លួន(ខ.៩)។ ការនេះជួយពួកគេ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ខាងវិញ្ញាណ ដោយសារការធ្វេសប្រហែស។ យើងងាយនឹងខ្វះការការពារ និងធ្វេសប្រហែស ហើយបោកប្រាស់ខ្លួនឯង។ តែព្រះទ្រង់អាចប្រទានកម្លាំង ឲ្យយើងជៀសវាងការរអិលដួលក្នុងជីវិត និងប្រទានការអត់ទោសបាប ដោយព្រះគុណរបស់ព្រះអង្គ ពេលណាយើងលន់តួបាប។ ពេលណាយើងដើរតាមព្រះអង្គ និងសម្រាកក្នុងប្រាជ្ញា…
Read article